ម៉ូតូបីគ្រឿងបុកតកន្ទុយគ្នាស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិលសៀតកាំភ្លើងខ្លីនិងអាយឌីមួយដើមមកឡូឡាដាក់សមត្ថកិច្ចកំពុងដោះស្រាយ

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានម៉ូតូចំនួន៣គ្រឿងបានជិះបុកតកន្ទុយគ្នាបណ្តាលឱ្យរងរបួសរលាត់ដៃជើងភ្លាមនោះស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិលដោយមានកាំភ្លើងខ្លីមួយដើមអាយឌីមួយដើមសៀតនូវជាប់ចង្កេះមិនដឹកមកពីណាមកស្រែកឡូឡាដាក់សមត្ថកិច្ចដែលកំពុងដោះស្រាយទើបសមត្ថកិច្ចហៅកម្លាំងអន្តរាគមន៍មកជួយតែជនស៊ីវិលម្នាក់នោះរត់ចូលព្រៃបាត់។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង២០នាទីយប់​ ថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខស្រាបៀអង្គរ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកPSX ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1HK 2301​ ដឹកប្រពន្ធធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូវ៉េវ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1L 1256 ធ្វើដំណេីរមកពីក្រោយនិងបុកពេញទំហឹងបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះក៏មានយុវជនម្នាក់ដែលជាកូនរបស់បុរសជិះម៉ូតូPCX​ បានជិះម៉ូតូម៉ាកnex​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1GE 0984 មកពីក្រោយក៏បុកបន្តទៀតគលេីគ្នាបណ្តាលឱ្យរបួស។ 

សាក្សីបន្តថា​ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏ចុះមកដល់កំពុងធ្វេីការសម្របសម្រួលតែដោយសារមិនត្រូវគ្នាក៏ធ្វេីការវាស់វែងដេីម្បីយកម៉ូតូទាំង៣គ្រឿងយកទៅរក្សាទុកភ្លាមនោះស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិលមិនដឹងមកពីណា​ ដោយសៀតកាំភ្លេីងខ្លីមួយដេីមអាយឌីមួយដើម មកឡូឡាដាក់កម្លាំងសមត្ថកិច្ចមិនឱ្យធ្វេីការវាស់វែងយកម៉ូតូទៅនោះទេ​ ។ បន្ទាប់មកសមត្ថកិច្ចក៏សុំកម្លាំងអន្តរាគមន៍មកភ្លាមនោះបុរសខាងលេីក៏រត់ចូលក្នុងព្រៃដីឡូត៍មួយកន្លែងបាត់ទៅ។ 

ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូូតូទាំង៣គ្រឿងយកទៅរក្សាទុកនិងហៅភាគីខាងម៉ូតូទៅដោះស្រាយនៅអធិការដ្ឋាននគរបាលពោធិ៍សែនជ័យថែមទាំងសួរនាំអំពីបុរសដែលឡាំប៉ាដាក់សមត្ថកិច្ចដើម្បីឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print