ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជេីញចុះត្រួតពិនិត្យដំណេីរការសាងសង់អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់ ៩ជាន់ និងទំហំ ៤០ម៉ែត្រ គុណ ៥០ម៉ែត្រ ។
ក្នុងការចុះត្រួតពិនិត្យនេះដែរ លោកស្នងការ បានណែនាំដល់ក្រុមការងារទាំងអស់ឲ្យយកចិត្តទុកដាក់ខ្ពស់លេីសុវត្ថិភាព ជាពិសេសគុណភាពនៃសំណង់។ ម្យ៉ាងវិញទៀតលោក ស ថេត ក៏ជម្រុញឱ្យក្រុមការងារយកចិត្តទុកដាក់សាងសង់បញ្ចប់តាមផែនការដែលបានកំណត់។
ជាមួយគ្នានេះ នៅថ្ងៃដដែល ក៏បានថតរូប ដេីម្បីធ្វេីជារូបតំណាងនៅពេលអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រូវសាងសង់បញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ ៕
ដោយ៖សហការី