សម្ដេចតេជោសុំឲ្យបញ្ឈប់ការស្នើសុំចាក់វ៉ាក់សាំង Astra Zeneca សម្រាប់ដូសទី៣

ចែករំលែក៖

ភ្នំពេញ÷ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើសុំឱ្យបញ្ឈប់ការស្នើសុំពីសំណាក់ ក្រសួង ស្ថាប័ន ឬអ្នកដែលចង់ស្នើ ដោយចំណុចទី១ យើងអត់ទាន់បានសិក្សា អំពីគម្លាតរវាងដូសទី១ ទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបញ្ជាក់ថា យើងបានសិក្សាតែពីគម្លាតរបស់ សុីណូហ្វាម និងសុីណូវ៉ាក់ តែប៉ុណ្ណោះ ដែលយើងចាក់ដូសទី៣ ឬដូសជំរុញ ប៉ុន្តែសម្រាប់អ្នកដែលបានចាក់ AstraZeneca វិញ ដែលចង់ចាក់ដូសទី៣ AstraZeneca គឺអាចចាក់បានទេ គឺមានន័យថា យើងអត់ទាន់បានសិក្សាគម្លាតរវាង ដូសទី១ ដូសទី២ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ខ្លួនឯងក៏មិនទាន់ បានកំណត់សម្រាប់ចាក់ធ្វើជាដូសជំរុញនេះដែរ។

ចំនុចទី២ យើងពុំមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីដំណើរការចាក់នោះទេ យើងចាក់ជូនបានមន្ត្រីជួរមុខ ដែលបានចាក់វ៉ាក់សាំង សុីណូវ៉ាក់ និងសុីណូហ្វាម តែប៉ុណ្ណោះ ហើយចំនួននេះវាមិនទាន់ គ្រប់គ្រាន់នោះដែរ ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបញ្ជាក់ថា សម្តេចកំពុងតែបញ្ជា ឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ធ្វើលទ្ធកម្មដើម្បីស្វះស្វែងរកការទិញ AstraZeneca យកមកចាក់ជូនបងប្អូនដែលបានចាក់ AstraZeneca ដែលបានចាក់រួចមកហើយ៕ ដោយ៖ ស៊ុន ហេង

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print