លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលចិត្តសរសេររឿងប្លែកៗនៅក្នុង សង្គម និងពិភពលោក !

ចែករំលែក៖

ភ្នំពេញ, នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាទម្លាប់មិនងាយទទួលទានដំណេកនោះឡើយ។ លោកតែងតែបង្ហោះនូវរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងសង្គមជាមួយនឹងពិភពលោក ។

រាត្រីនេះ ! លោករដ្ឋមន្ត្រីបានសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា, សរសេរការងារចប់ក៏ទំនេរ សូមនិយាយរឿងរ៉ាវប្លែកៗខ្លះតែពិត ក្នុងពិភពលោកចែកមិត្តយើងស្តាប់កំសាន្ត !

១​.​​ នៅឆ្នាំ ១៩៧៨ ប្រធានាធិបតីទី ១ នៃប្រទេស Equatorial Guinea ឈ្មោះ Francisco Macias Nguema បានប្តូរបាវចនាជាតិ (ពលកម្ម ឯកភាព សន្តិភាព យុត្តិធម៌) ទៅជា «គ្មានព្រះណាក្រៅពី Macias Nguema ឡើយ» [There’s no other god than Macias Nguema] ។​ នៅឆ្នាំ ១៩៧៩ លោកត្រូវគេទម្លាក់ហើយប្រហារជីវិតទៅ ។

២. ពួកអឺរ៉ុបអោយឈ្មោះប្រទេស អាហ្សង់ទីន (Argentina) ព្រោះគេគិតថាប្រទេសនេះមានកំណប់មហាសាល ។ Argentina មានន័យថា លោហធាតុ« ប្រាក់» ព្រោះមានរឿងនិទានដែលនិយាយពីភ្នំប្រាក់នៅក្នុងប្រទេសនេះ ។

៣. ទីក្រុងចំណាស់មួយក្នុងពិភពលោក គឺ Jerusalem ធ្លាប់ត្រូវគេឡោមវាយប្រហារ ជាង​៥០ ដង ត្រូវគេកាន់កាប់ និង ដណ្តើមយកវិញបានជាង ៤០ ដង ។

៤. នៅក្នុងប្រទេសអ្នកមាន អ្នកធាត់ហួសផងគឺមាននៅជាភាគច្រើនក្នុងចំណោមអ្នកមានការរៀនសូត្រតិច ឯនៅក្នុងប្រទេសក្រីក្រអ្នកធាត់ហួសគឺមាននៅជាភាគច្រើនក្នុងចំណោមអ្នករៀនសូត្រខ្ពស់ ។

៥. នៅក្នុងខេត្ត Chumbivilcas នៃប្រទេសប៉េរូ គេអបអរសាទរបុណ្យណូអែល ដោយអ្នកធ្លាប់ទាស់ទែងគ្នាទាំងប៉ុន្មានបបួលគ្នាដាល់ដោះស្រាយកំហឹងរៀងខ្លួន បន្ទាប់មកទើបគេបបួលគ្នាទៅផឹកដើម្បីបន្ថយការឈឺមុខរបួស ហើយនិងចាប់ផ្តើមឆ្នាំថ្មីជាមួយគ្នា ។

ន័យ ! ចុងក្រោយនៃសំណេរ នប់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញនូវសន្ដានចិត្តមួយគួរឱ្យគោរពទៀតថា, “សូមមិត្តសុបិនល្អ ណា !៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print