ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅសាងសង់រួចរាល់

ចែករំលែក៖

ភ្នំពេញៈ ទោះបីប្រទេសជាតិជួបនូវបញ្ហាជំងឺកូវីដ-១៩ កំពុងតែរំខានដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងសេដ្ឋកិច្ចជាតិក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅតែដំណើរការដោយរលូនទៅតាមផែនការដែលបានគ្រោងទុក ។
ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ លោកចេង មុនីរ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះពិនិត្យសកម្មភាពការងារសម្អាតអគារថ្មីនិងចាក់បេតុងនៅក្នុងបរិវេណទីស្នាក់ការគណបក្សខណ្ឌ ។
នេះជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅសម្រាប់បម្រើសេចក្តីត្រូវការនិងសេវាផ្សេងៗដល់សមាជិកសមាជិការបស់គណបក្ស ។
អគារគណបក្សថ្មីកើតក្នុងសម័យកូវីដ-១៩នេះមានទំហំ១០ម៉ែត្រគុណនឹង២០ម៉ែត្រ ចាប់ផ្តើមសាងសង់នៅក្នុងខែមីនា ឆ្នាំ២០២០ ដែលប្រភពថវិកាក្នុងការសាងសង់បានមកពីសប្បុរសជនជួយជាសម្ភារនិងថវិកា មកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយទើបសាងសង់រួចរាល់ជាស្ថាពរ នៅសល់តែកិច្ចការ បំពាក់សម្ភារ បរិក្ខារការិយាល័យ តែប៉ុណ្ណោះ ។
នេះជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្នុងមូលដ្ឋានខណ្ឌ ក្នុងការសាងសង់អគារថ្មី និងជួសជុលអគារចាស់ ភ្ជាប់ជាមួយអគារថ្មីដែលមានស្រាប់និងរៀបចំទីធ្លាបរិវេណចាក់បេតុងដើម្បីកែលម្អសោភណភាពក៏ដូចជាលើកកម្ពស់សោភណភាពស្នាក់ការគណបក្ស ៕ដោយ៖ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print