សិង្ហបុរីបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានជិត៨០%ហើយ

ចែករំលែក៖

សិង្ហបុរី បានឱ្យដឹងថា គ្រូពេទ្យរបស់ប្រទេសនេះបានចាក់វ៉ាក់សាំងជូនពលរដ្ឋ បានរហូតដល់៧០% គ្រប់ចំនួនដូសទីពីរ និង ៧៩ភាគរយបានចាក់យ៉ាងតិចមួយដូស។ ចំនួនខាងលើជួយដល់ប្រទេសសិង្ហបុរីក្លាយជាប្រទេសនាំមុខគេនៅលើពិភពលោកពីចំនួនចាក់វ៉ាក់សាំងរួចរាល់ដូសទីពីរ ។ ជាមួយគ្នានេះដែរ ប្រទេសនេះបានសម្រេចកាត់បន្ថយគម្លាតសង្គមដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ ។ តាមគម្រោងសិង្ហបុរីនឹងកាត់បន្ថយការរិឹតត្បិតប្រឆាំងកូវីដ-១៩ចាប់ពីខែកញ្ញាឆ្នាំ២០២១ ក្រោយពេលមានពលរដ្ឋជាង៨០% បានចាក់វ៉ាក់សាំងរួចរាល់។ នៅក្នុងការខិតខំដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋដែលនៅសេសសល់ មន្ត្រីសិង្ហបុរីបានឱ្យដឹងថា ពលរដ្ឋនិងអ្នកស្នាក់នៅយូរអង្វែងក្នុងប្រទេសនេះ ចាំបាច់ត្រូវតែទៅចាក់វ៉ាក់សាំង vaccine Pfizer-BioNTech ឬក៏ទៅកាន់ ទីតាំងនានាជាង២០កន្លែងទូទាំងប្រទេស ដើម្បីទទួលបានការចាក់វ៉ាក់សាំង។ ចាប់ពីដើមខែសីហាមក ពលរដ្ឋសិង្ហបុរីមានសិទ្ធិក្នុងការជ្រើសរើសថា តើត្រូវចាក់វ៉ាក់សាំង ប្រភេទណាដែលខ្លួនចូលចិត្ត។ នៅថ្ងៃទី១០ខែសីហា សិង្ហបុរី បានចាប់ផ្តើមកាត់បន្ថយការរឹតត្បិត ដោយអនុញ្ញាតឱ្យបើកដំណើរការភោជនីយដ្ឋាន ហើយអនុញ្ញាតឱ្យជួបជុំគ្នាបានត្រឹម៥នាក់ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់៕ដោយ៖ធីរីណា

...

រូបថត៖Anadolu Agency

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print