ឃាត់ខ្លួនយុវជន២នាក់ធ្វើការអប់រំបន្ទាប់ពីលួចទាក់សត្វប្រវឹកនៅតំបន់អាងទំនប់ទឹកអភិវឌ្ឍន៍អន្លង់ជ្រៃ

ចែករំលែក៖

ខេត្តតត្បូងឃ្មុំ៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនយុវជន២នាក់យកមកធ្វើរការអប់រំបន្ទាប់ពីពួកគេធ្វើសកម្មភាពលួចទាក់សត្វប្រវឹកនៅតំបន់អាងទំនប់ទឹកអភិវឌ្ឍន៍អន្លង់ជ្រៃ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅអាងទឹកតំបន់អភិវឌ្ឍន៍សម្តេច ហេង សំរិន ក្នុងភូមិអន្លង់ជ្រៃ ឃំុកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មំុ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអន្លង់ជ្រៃ បានធ្វើការដើរល្បាតក៏ប្រទះឃើញយុវជនចំនួន២នាក់ ទី១-ឈ្មោះ យិន អុី ភេទប្រុស អាយុ១៦ឆ្នាំ និងទី២-ឈ្មោះ ធន់ មេត្តា ភេទប្រុស អាយុ១៧ឆ្នាំ ទាំពីរនាក់រស់នៅភូមិជីនាង ឃុំជីនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ  ។ យុវជនទាំង២ បានមកលួចទាក់សត្វប្រវឹកនៅអាងទឹកតំបន់អភិវឌ្ឍន៍សម្តេច ហេង សំរិន ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក  និងបានធ្វើការដកហូតសំភារៈដូចជា សំណាញ់១, ម៉ាញ៉េ១គ្រឿង ម៉ូតូម៉ាក់ viva មួយគ្រឿង អាគុយ១ ស្បៃមុង២ដុំ លួស៤ដុំ មុង១ ភួយ១។

បច្ចុប្បន្នយុវជន២នាក់ខាងលើយើងបានធ្វើការអប់រំណែនាំបញ្ឈប់ និងឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

IMG_5191

IMG_5190

ដោយ៖វណ្ណៈ

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print