លោក ថោង ខុន ទទួលជួបសំដែងការគួរសមជាមួយប្រតិភូនឹងអ្នកជំនាញទេសចរណ៍ឥណ្ឌា

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសំដែងការគួរសមជាមួយប្រតិភូនឹងអ្នកជំនាញទេសចរណ៍ឥណ្ឌា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។

ជំនួបពិភាក្សាប្រតិភូនឹងអ្នកជំនាញទេសចរឥណ្ឌាបានចាប់អារម្មណ៍ទៅលើការបង្កើត Resort ឬ រមណីយដ្ឋានទេសចរណ៍ បែបរមណីយដ្ឋានកែច្នៃ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។

ក្នុងផែនការដែលអ្នកវិនិយោគឥណ្ឌា ចង់បង្កើតរមណីយដ្ឋានបែបកែច្នៃរួមមាន សួនច្បារកម្សាន្ត កន្លែងងូតទឹក កន្លែងទស្សនាទេសភាព សេវាកម្មសណ្ឋាគារ ការស្នាក់នៅបែបអន្តរជាតិដ៏ល្អប្រណិត កន្លែងលេងកីឡាទេសចរណ៍ ជិះទូក ជាពិសេស បង្កើតនូវមជ្ឈមណ្ឌល Dream Land ជាដើម។

ប្រតិភូនឹងអ្នកជំនាញឥណ្ឌាក៏បានចាប់អារម្មណ៍ច្រើនពាក់ព័ន្ធទៅនឹងតំបន់សក្តានុពលវប្បធម៌ធម្មជាតិនៃវិស័យទេសចរណ៍ និងស្ថេរភាពនយោបាយ សុខសន្តិភាពរបស់កម្ពុជា ពិសេសឱកាសនៃការវិនិយោគលើវិស័យទេសចរណ៍ ដោយសារកម្ពុជាមានការកើនឡើងខ្លាំងនៃកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជា។

ក្រោមការដឹកនាំដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា សក្តានុពលវិនិយោគដែលស្ថិតនៅតំបន់អង្គរ ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាគោលដៅដ៏មានភាពទាក់ទាញបំផុត ក្នុងការស្រូបយកទេសចរជាតិ និងអន្តរជាតិឲ្យមក​កម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

947372_984646498296829_1376190101744844875_n

12088182_984646261630186_3288146647239646319_n

1918246_984646324963513_6040832885739144077_n

988770_984646274963518_1558176367558524014_n

12804717_984646548296824_2949679544871787220_n

12794593_984646511630161_2618628595163901024_n

1918366_984646614963484_1148366982140934957_n

ដោយ៖សុខ ខេមរា

១២៣

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print