លោកមេឃុំកាំងចាមពិតជាខ្លាំងមែន សូម្បីតែដីសល់បន្តិចក្រោយធ្វើផ្លូវ របស់ពលរដ្ឋក៏ឈូសភ្ចួរ រំលោភយកជាកម្មសិទ្ធិឥតខ្មាសដែរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ស្ត្រីមេម៉ាយម្នាក់មានដីមួយកន្លែង ក្រោយប្តីស្លាប់ចោលដោយសារក្មេងទំនើងចាក់សម្លាប់ ក្នុងពិធីវង្សរាំធុងបាស់ក្នុងនាមប្តីខ្លួន ជាសន្តិសុខការពារភូមិចូលទៅឃាត់ក្នុងពេលឈ្លោះគ្នា ដោយមិនបានប្រយ័ត្នត្រូវក្មេងទំនើងចាក់ស្លាប់ក្នុងគ្រានោះរួចមក។ ក្រោយមកត្រូវបានលោកឃឹម សុខា មេឃុំកាំងចាមបានកាងយកធ្វើជាកម្មសិទ្ធិ ដោយឃើញខ្លួនជាស្ត្រីមេម៉ាយអត់ប្តីទៅ គ្មានលទ្ធភាពតស៊ូដើម្បីទាមទារយកដីនោះមកវិញ។ តើឲ្យគាត់ទៅប្តឹងអ្នកណាទៀតដើម្បីឲ្យជួយដោះស្រាយ បើរឿងនេះមេលោកឃុំជាអ្នកប្រព្រឹត្តរំលោបយកដីគាត់ទៅហើយនោះ។ ទើបគាត់ពឹងពាក់អ្នកសារព័ត៌មានយើង មកជួយផ្សប់ផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះនៅទីតាំងដីទំនាស់តែម្តង ដើម្បីឲ្យបានដឹងដល់ថ្នាក់ដឹកនាំខាងលើជ្រាបផង។ ដោយមានប្រជាពលរដ្ឋអ្នកភូមិជាច្រើនអាណិតអាសូរដឹងរឿងពិត សុខចិត្តចំណាយពេលវេលាដ៍មានតំលៃ មកជួយធ្វើជាសាក្សីដឹងឮ ក្នុងរឿងនេះផងដែរ។ ដែលមានទីតាំងដីនោះស្ថិតនៅចំណុចអូរតាសុះ ក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អ្នកស្រីចក់ សាន ជាស្ត្រីមេម៉ាយរងគ្រោះដោយលោកមេឃុំរំលោភយកនោះបានលើកឡើងថា: ដីជាដីគេឪពុកឈ្មោះវង្ស បេន បានកាន់កាប់តាំងពីឆ្នាំ១៩៧៩មក គាត់បានចែកឲ្យមកគាត់ជាកូនជាគេរ្ត៍ សម្រាប់ធ្វើស្រែចំការចិញ្ចឹមជីវភាពគ្រួសារ។ ក្រោយមកលោកមេឃុំបានសុំសម្រួលតម្រង់ផ្លូវថ្មី ទៅភូមិកេះដូងកាត់ដីរបស់គាត់ ប្តីគាត់ក៍ព្រមតែគាត់មិនបានដឹងថា ក្រោយប្តីគាត់ស្លាប់ដោយសារក្មេងទំនើង តដៃដៃចាក់ចំកន្លែងចំណុចសំខាន់ ក្នុងពេលគាត់ទៅឃាត់ពេលក្រុមក្មេងទំនើងនោះឈ្លោះគ្នា ធ្វើឲ្យប្តីគាត់ស្លាប់បាត់បង់ជីវិតតែម្តងទៅ។ ក្រោយប្តីគាត់ស្លាប់ស្រាប់តែលោកមេឃុំឈ្មោះឃឹម សុខា ខាងលើយកគ្រឿងចក្រមកឈួសឆាយភ្ចួរលើដីគាត់ ថានេះជាដីរបស់គាត់ទៅវិញ ទោះគាត់តវ៉ាសុំអង្វរករយ៉ាងណាក៍ដោយ ក៍លោកមេឃុំឃឹម សុខា រូបនេះមិនព្រមប្រគល់ឲ្យមកវិញដែរថានេះជាដីរបស់គាត់ទៅវិញ។ ទោះបីគាត់ប្រឹងលើកក្នុងវេទិកាសាធារណៈក៍ដោយ ដល់ចំណុចនេះលោកមេឃុំថាដល់ម៉ោងល្មម។ ទើបនៅថ្ងៃទី៨ ខែ៨ ឆ្នាំ២០២១នេះ គាត់បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅសាលាស្រុកថាឡាបរិវ៉ាត់ តែនៅមិនទាន់ដឹងថាមានចំណាត់ការយ៉ាងណានៅឡើយនោះទេ។ ទើបអ្នកស្រីហៅអ្នកសារព័ត៌មានដើម្បីឲ្យជួយផ្សប់ផ្សាយ ដើម្បីឲ្យបានដឹងនិងជ្រាបដល់ថ្នាក់ដឹកនាំស្រុក ខេត្ត ជាពិសេសសម្តេចក្រឡាហោមសរ ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជ្រាបនិងជួយដោះស្រាយរកយុត្តិធម៌ដល់រូបគាត់ផង ជាពិសេសសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង ដើម្បីវះកាត់នៅមន្ត្រីអសមត្ថភាពដើរំលោយកដីប្រជាពលរដ្ឋតាមតែអំពើចិត្ត។

ពាក់ព័ន្ធក្នុងករណីខាងលើនេះអ្នកសារព័ត៌មានយើង បានព្យាយាមខលសុំជួប ដើម្បីសម្ភាសន៍សុំការបំភ្លឺពីលោកឃឹម សុខា មេឃុំកាំងចាមខាងលើ ម្តងខលចូលគ្មានអ្នកទទួល ម្តងខលមិនចូល ដោយអ្នកសារព័ត៌មានយើង ក៍បានព្យាយាម ម្តងហើយម្តងទៀត រយ:ពេលយូរទើបឃើញលោកមេឃុំ ខលត្រឡប់មកវិញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ដដែលប្រាប់ថា: ដីនេះជាដីរបស់គាត់ចាប់យូហើយតាំងពីនៅក្មេងក្វៀលក្របីមកម្លេះ ជាប់គ្នាជាមួយដីឈ្មោះឌឿ សាវុន ក្រោយធ្វើផ្លូវរួចទើបគាត់ដាក់គ្រឿងចក្រឈូស រួចភ្ចួរ ស្រាប់តែឈ្មោះចក់ សាន នេះមកដាំពង្រោះស្រូវលើដីរបស់គាត់ដែលភ្ចួររួចទៅវិញ ទើបគាត់ភ្ចួរស្រូវនោះចោល ហើយដាំដំឡូងតែម្តងទៅ។
ជុំវិញរឿងនេះលោកថៃ អ៉ី អភិបាលរងស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់ថា: ក្រោយលោកអភិបាលស្រុកទទួលពាក្យបណ្តឹងស្ត្រីរងគ្រោះខាងលើ លោកបានចារលើពាក្យបណ្តឹងនោះហើយ ហើយចាត់ឲ្យលោកចុះមកធ្វើការពិនិត្យលើដីទំនាស់នេះជាក់ស្តែង រួចហើយរាយការណ៍ជូនលោកអភិបាល និងធ្វើការសម្របសម្រួលដោះស្រាយនៅថ្ងៃស្អែក។
គួរបញ្ជាក់ថាដីស្ត្រីរងគ្រោះនៅខាងលិចចំណុចអូរសុះ ចំណែកដីលោកមេឃុំឈ្មោះឃឹម សុខា នៅខាងកើតចំណុចអូរសុះ មិនជាប់គ្នានោះទេ ហេតុអីបានថាដីនោះនៅជាប់គ្នានិងដីលោកឌឿ សាវុន មករំលោបយកដីអ្នកស្រីស្រស់ៗឆ្លងអូរនោះទីវិញ៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print