រន្ធត់ខ្លាំងណាស់!! យុវជនវ័យ១៦ឆ្នាំម្នាក់លង់ទឹកស្រះលិចបាត់ធ្វេីឱ្យម្ដាយនិងសាច់ញាតិស្រែកទ្រហោយំយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អេីល
មួយបានកើតឡើងកាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១នេះ ដោយសារតែមានយុវជន៦នាក់បានមកហែលទឹកស្រះលេងធ្វេីឲ្យម្នាក់ក្នុងចំណោមនោះលង់ទឹកលិចបាត់ និង៥នាក់ទៀតត្រូវបានសង្គ្រោះទាន់ពេល ដែលករណីនេះកើតឡើងនៅក្នុងទឹកស្រះមានជម្រៅពី១០ទៅ២០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យុវជនម្នាក់ដែលលិចបាត់ទៅក្នុងទឹកស្រះមានឈ្មោះ ពៅ ម៉េងហ៊ាង អាយុ១៦ឆ្នាំ មុខរបរសិស្ស ។

តាមសម្ដីយុវជនម្នាក់ឈ្មោះ ហ៊រ អាយុ១៦ឆ្នាំ បានប្រាប់ឱ្យដឹងថា មុនពេលកេីតហេតុ ពួកគេមានគ្នា៦នាក់ បានជិះម៉ូតូ៣គ្រឿងមកកន្លែងកេីតហេតុ ហេីយក៏នាំគ្នាចុះលេងទឹក ស្រះ ក្នុងនោះក៏មានយុវជន៣នាក់បានលង់ទឹក តែត្រូវបានអ្នកចេះហែលជួយសង្គ្រោះបាន២នាក់ រីឯជនរងគ្រោះឈ្មោះពៅ ម៉េងហ៊ាងក៏លិចបាត់សង្គ្រោះមិនទាន់ ទេីបមានការភ្ញាក់ផ្អេីលដល់សាច់ញាតិនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុនេះតែម្ដង ។

ក្រោយមក ម្ដាយយុវជនរងគ្រោះនិងសាច់ញាតិបានមកដល់កន្លែងកេីតហេតុ ស្រែកទ្រហោយំ សោកស្ដាយជនរងគ្រោះជាខ្លាំង ព្រមទាំងពឹងពាក់អ្នកភូមិដែលចេះហែលទឹកជួយចុះទៅរាវរកដែរ តែរាវរកមិនឃេីញ ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយសួរនាំទៅលេីយុវជនទាំង៥នាក់ដែលជាមិត្តភក្តិជនរងគ្រោះមកលេងទឹកជាមួយគ្នា ដេីម្បីធ្វេីកំណត់ហេតុ។
គួរបញ្ជាក់ថា យុវជនរងគ្រោះ ពៅ ម៉េងហ៊ាង ដែលលង់ទឹកលិចបាត់ក្នុងស្រះ នោះ នៅមិនទាន់រកឃេីញនៅឡើយទេ តាំងពីរសៀលម៉ោង៤ ថ្ងៃទី១១ សីហា ២០២១ រហូតដល់ម៉ោង៦ និង២០នាទីល្ងាច ថ្ងៃដដែល ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print