ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ទទួលសម្ភារជាគ្រឿងឧបភោគ-បរិភោគពីសប្បុជន

ចែករំលែក៖

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នៅវេលាម៉ោង១០​ និង៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃ១២ ខែសីហា ឆ្នាំ២០២១​ បានទទួលសម្ភារជាគ្រឿងឧបភោគ-បរិភោគ ពីសំប្បុរសជនលោក សេង វណ្ណារ៉ា។

ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានកោតសរសើរនូវទឹកចិត្តដ៏ល្អរបស់សប្បុរសជនលោក សេង វណ្ណារ៉ា ដែលបានចូលរួមលើវិស័យមនុស្សធម៌ ផ្តល់ជូននូវសម្ភារ ជាគ្រឿងឧបភោគ-បរិភោគ ដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ។

ជាការឆ្លើយតបលោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្លែងអំណរគុណ ដល់ លោក សេង វណ្ណារ៉ា ដែលតែងតែផ្តល់នូវគ្រឿង ឧបភោគ- បរិភោគ ដល់អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ និងបន្តផ្តល់អំណោយជូនប្រជាពលរដ្ឋដែលជួបបញ្ហាជីវភាពគ្រួសារ ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ដែលរស់នៅ ក្នុងមូលដ្ឋានខណ្ឌមានជ័យ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បន្តទៀតថា ចំពោះសំភារៈ ដែលទទួលនាពេលនេះ នឹងយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័ក ។
ឆ្លៀតឱកាសនេះដែរ ក្នុងនាមប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមថ្លែង អំណរគុណដល់ សប្បុរសជន លោក សេង វណ្ណារ៉ា សូមអោយមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ ជៀសផុតពីជំងឺកូវីដ និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អំណោយសម្ភារដែលអនុសាខា ទទួលពីសំប្បុរសជនរួមមាន៖
– ទឹកសុទ្ធ ១០០ កេស ។
– បាកាស ៣០ កេស ។
– ត្រី ខ ២០ កេសធំ ។
– មីកំប៉ុង ១០ កេសធំ ។
– មី ម៉ាម៉ា ១០ កេសធំ ។
– ម៉ាស ២ កេស ។
– អាវចំណាំងផ្លាតប្រជាការពារ ៥០។

ក្នុងពិធីនេះដែរ លោក ឌី រ័ត្នខេមរុណ ក៏បានសំណេះសំណាល សួរសុខទុក្ខកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌមានជ័យ ក្នុងការល្បាត និង ពង្រឹងសន្តិសុខ ក្នុងរយះពេលបម្រាមគោលចរ១៤ថ្ងៃរួចមកហើយនេះនិងសុំឱ្យអនុវត្តន៍បន្ថែមរយះពេល ៧ថ្ងៃទៀតតាមលិខិត ០៤ សណន របស់រាជរដ្ឋាភិបាលកម្ពុជា នូវវិធានប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានឩបត្ថម្ភថវិកាលើកទឹកចិត្តដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print