ប្តីវាយប្រពន្ធអចិន្ត្រៃមួយខែយ៉ាងតិច៧ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅអប់រំ

ចែករំលែក៖

ខេត្តមណ្តលគិរី៖ ស្ត្រីម្នាក់ដែលត្រូវបានប្ដីវាយជាអចិន្ត្រៃទៅជារឿងធម្មតាហើយនោះ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរសជាប្ដីទៅអប់រំ និងធ្វើកិច្ចសន្យាបញ្ឍប់ការប្រើអំពើហិង្សាបន្តទៀតទៅលើប្រពន្ធ។

ការប្រើអំពើហិង្សាលើកចុងក្រោយហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្ដីទៅអប់រំនេះបានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅក្នុងភូមិអូររអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្តលគិរី។

មន្ត្រីនគរបាលស្រុកកែវសីមាបានឲ្យដឹងថា ប្ដីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទៅអប់រំចុងក្រោយនេះមានឈ្មោះគង់ សំអឿន អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅភូមិរការជួ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រីឯប្រពន្ធដែលត្រូវវាយរយះក្តោងច្រមុះមានឈ្មោះខន សារ៉ាត់ អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិប្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកសូនីគមន៍ ខេត្តសៀមរាប។ បច្ចុប្បន្នប្តីប្រពន្ធខាងលើនេះរស់នៅភូមិឃុំកើតហេតុ ប្រកបរបរស៊ីឈ្នួលដកដំឡូង និងដាំដំឡូងឲ្យគេនៅក្នុងស្រុកកែវសីមា។

បើតាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យប្ដីវាយរូបគាត់ព្រោះពេលយប់ទៅហើយ ហើយប្ដីបានសុំលុយតែគាត់មិនឲ្យក៏កើតជម្លោះឡើង។ ស្ត្រីរងគ្រោះបានបន្តថា ប្ដីរបស់គាត់បានប្រើអំពើហិង្សាជាញឹកញាប់មកដល់រូបគាត់យ៉ាងតិចក្នុងមួយខែ៧-៨ដល់ក៏មានទៅជាទម្លាប់ទៅហើយ។ គាត់និងប្ដីបានគ្នានិងរស់នៅជាមួយគ្នារយៈពេលជាង១ឆ្នាំមកហើយតែរូបគាត់មិនសូវមានសេចក្តីសុខនោះទេ ព្រោះតែការរករឿងឈ្លោះមិនចេះចប់មិនចេះហើយទោះរឿងតូចក្តី។

នគរបាលស្រុកកែសីមាបានឲ្យដឹថា កន្លងទៅសមត្ថកិច្ចធ្លាប់បានឃាត់ខ្លួនជនសង្ស័យមកណែនាំ អប់រំឲ្យបញ្ឍប់ការប្រើអំពើហិង្សាលើប្រពន្ធ ប៉ុន្តែជនសង្ស័យដូចជាមិនរៀងចាល តែការបង្កហិង្សានោះមិនបណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ធ្ងរទេ។ លុះដល់យប់ថ្ងៃទី២៤ខែមីនា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកអធិការនគរបាលស្រុកដើម្បីអប់រំ និងឲ្យធ្វើកិច្ចសន្យាជាលើកចុងក្រោយ ព្រោះតែជនសង្ស័យបង្កឲ្យប្រពន្ធរងរបួសរយះក្ដោងច្រមុះ ហើយបើថ្ងៃក្រោយនៅបន្តទៀតនោះសមត្ថកិច្ចនិងចាត់ការតាមផ្លូវច្បាប់៕

20160324223755

20160324223755 (1)

20160324223756

ដោយ៖ វុទ្ធឥឦសាន

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print