ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំង លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ យកបច្ច័យមួយចំនួនប្រគេនជូនសង្គហសាមណេរ ឃុត ប៊ុនថេរ (មុនបួសជាព្រះសង្ឃ) គាត់ជាអតីតអ្នករត់ម៉ូតឌុបម្នាក់រស់នៅក្នុងបន្ទប់ជួល គ្មានបងប្អូនសាច់ញាតិទេ ដោយឪពុកម្តាយស្លាប់ក្នុងសម័យ ប៉ុល ពត អស់ លោកបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ របួសធ្ងន់ធ្ងរ ដោយបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភថវិកាព្យាបាលជាសះស្បើយ១០០%។
បច្ចុប្បន្នលោក ឃុត ប៊ុនថេរ បានបួសជាព្រះសង្ឃ ដើម្បីសងគុណសម្តេចទាំងទ្វេ សង្គហសាមណេរ ឃុត ប៊ុនថេរ បានមានសង្ឃដីកាថា សម្តេចទាំងទ្វេ បានជួយអាយុជីវិតលោករហូតដល់ទៅពីរលើក ជួយលើកទី១រំដោះចេញពីរបបឃោឃៅកាប់សម្លាប់ឆ្នាំ១៩៧៩ ជួយលើកទី២នៅគ្រាលោកជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះ ៕
ដោយ៖ សុខ ខេមរា