លោកអភិបាលរងខណ្ឌទួលគោក ចុះបើកវេទិការសាធារណៈ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពជូនប្រជាពលរដ្ឋភូមិ១+២និងភូមិ៣

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅភូមិ១+២និងភូមិ៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានរៀបចំវេទិការសាធារណៈជូនប្រជាពលរដ្ឋដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានបញ្ចេញមតិចំពោះការរស់របស់ពួកគាត់សព្វថ្ងៃមានបញ្ហាអ្វីខ្លះដែរឬអត់។

វេទិការសាធារណៈនេះរៀបចំឡើងដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកជាអធិបតី និងមានការចូលរួមផងដែរពី លោក វ៉ាន់ សារ៉េតចៅសង្កាត់បឹងកក់២ និងលោកអនុសេនីយ៍ឯក ខាត់ សុទិត្យ ជានាយប៉ុស្តិ៍រដ្ឋបាលបឹងកក់២ ។

យោងតាមប្រជាពលរដ្ឋដែលបានចូលរួមវេទិការបានប្រាប់ភ្នាក់ងារខ្ញុំថា នៅក្នុងវេទិការនេះ មានបងប្អូនខ្លះបានលើកឡើងថា ពួកគាត់មានការងើយឆ្ងល់ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណយូរខែមិនទាន់បាន ធ្វើសៀវភៅគ្រួសារក៍ពិបាកនឹងធ្វើ តើមកពីមូលហេតុអ្វីដែរ។ ចំពោះពួកគាត់ដែលរស់នៅក្នុងភូមិខាងលើក៍បានស្នើសុំឲ្យអាជ្ញាធរជួយរៀបចំដាក់ភ្លើងបំភ្លឺផ្លូវនៅតាមផ្លូវ៥៩៦ ដែលបានដាច់ងងឹតជាយូរមកហើយ។

សូមបញ្ជាក់ផងដែរលោកអនុសេនីយ៍ឯក ខាត់ សុទិត្យ ជានាយប៉ុស្តិ៍រដ្ឋបាលបឹងកក់២ បានឆ្លើយតបទៅនឹងការសួរដេញដោលចំពោះការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារដែលមានការយឺតយ៉ាវនោះគឺអាចមកពីចំនុចខ្វះខាតនៅក្នុងការបំពេញបែបបទ អាចមកពីឈ្មោះក្នុងសៀវភៅគ្រួសារនិងឈ្មោះក្នុងសំបុត្រកំណើតមិនមានការសីុចង្វាក់គ្នាក៍ដូចជាថ្ងៃខែឆ្នាំកំណើតមិនត្រូវគ្នាទើបមានការយឺតយ៉ាវ ឬក៍មិនអាចផ្តល់ឲ្យតែម្តង។

លោកនាយប៉ុស្តិ៍ក៍បានណែនាំបន្ថែមចំពោះបងប្អូនប្រជាពលរដ្ឋសូមឲ្យរួសរាន់រៀបចំឯកសារពាក់ព័ន្ធឲ្យត្រឹមត្រូវ ដោយអាចទំនាក់ទំនងមកតាមស្ថាប័នជំនាយការងារនេះតែម្តង។

លោកនាយប៉ុស្តិ៍ដដែលបានបន្តទៀតថា ឥឡូវដោយមានការគិតគូពីថ្នាក់លើ ក៍ដូចជាអាជ្ញាធរមូលដ្ឋានតែម្តង ក៍បានរៀបចំទីតាំងសម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណ គឺនៅសាលាសង្កាត់តែម្តង ដើម្បីកាត់បន្ថយការពិបាក ធ្វើដំណើរផ្លូវឆ្ងាយ ឲ្យមកជិតងាយស្រួលសម្រាប់ប្រជាពលរដ្ឋដែលរស់តាមសង្កាត់នីមួយៗ។

លោក ប៉ាង លីដា ក៍បានឯកភាពតាមការលើកឡើងរបស់លោកនាយប៉ុស្តិ៍ទាំងស្រុង ក៍ដូចជាមានការបន្ថែមខ្លះចំពោះបញ្ហាផ្សេងៗដូចជា៖ សុំឲ្យប្រជាពលរដ្ឋដែលរស់តាមភូមិសង្កាត់ ត្រូវរៀបចំការដាក់សំរាមឲ្យមានរបៀបរៀបរយ ជៀសវាងការចោលសំរាមផ្តេសផ្តាស់នាំឲ្យពេលមានភ្លៀងធ្វើឲ្យហូរកាកសំណង់ទាំងនោះចូលលូបណ្តាលឲ្យស្ទះចរន្តទឹកហូរ។

លោក ប៉ាង លីដា ក៍បានបន្តទៀតដែរថា សុំឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការផ្តល់ជាព័ត៌មានផ្សេងៗមកកាន់អាជ្ញាធរសម្រាប់គោលនយោបាយភូមិឃុំសង្កាត់សុវត្ថិភាព(ជាពិសេសបញ្ហាគ្រឿងញៀន។

ជាចុងក្រោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ក៍បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋដែលតែងតែគាំទ្រផ្តល់ការទុកចិត្តដល់អាជ្ញាធរនិងសូមឲ្យបន្តការគាំទ្រផងដែរ៕

20160324210819

20160324210813

20160324210817

20160324210811

20160324210817 (1)

ដោយ៖ ស ដារ៉ា

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print