ព្រឹកនេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិក សមាជិកាព្រឹទ្ធសភា នៅពាក់កណ្តាលនីតិកាលទី៣

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិក សមាជិកាព្រឹទ្ធសភា នៅពាក់កណ្តាលនីតិកាលទី៣ នៅវិមានព្រឹទ្ធសភា។

លោក ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ និងជាប្រធានគណៈកម្មការរៀបចំគ្រឿងឥស្សរិយយស ជូនសមាជិកសមាជិកាព្រឹទ្ធសភា នីតិកាលទី៣ បានរាយការណ៍ថា ពិធីបំពាក់គ្រឿងឥស្សរិយយសនាឱកាសនេះ ជាការលើកទឹកចិត្ត និងជាការសម្តែងកតញ្ញូតាធម៌ជូនចំពោះសមាជិក សមាជិកាព្រឹទ្ធសភា ដែលបានខិតខំបង្កើតស្នាដៃធំៗ មានអត្ថន័យវិសេសវិសាល ហើយឆ្លុះបញ្ចាំងឲ្យឃើញនូវគុណបំណាច់ និងស្នាដៃដ៏ខ្ពង់ខ្ពស់របស់សមាជិក សមាជិកាព្រឹទ្ធសភា ក្នុងការបម្រើមាតុប្រទេស ប្រជាពលរដ្ឋ និងរួមចំណែកកសាងប្រទេសជាតិឆ្ពោះទៅកាន់នីតិរដ្ឋ។ សមិទ្ធផលធំៗរបស់សមាជិក សមាជិកាព្រឹទ្ធសភា ដែលបានបង្កើតនៅក្នុងពាក់កណ្តាលនីតិកាលទី៣នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលជំរុញការងារសម្រាប់ពាក់កណ្តាលនីតិកាលទី៣បន្តទៀត និងនីតិកាលខាងមុខទៀតរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសន្ទុះវឌ្ឍនភាពថ្មី ប្រកបដោយថាមពលក្លៀវក្លា និងក្នុងជំនឿទុកចិត្តយ៉ាងរឹងមាំបំផុត។ ជាពិសេសនឹងបន្តយកចិត្តទុកដាក់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ សំដៅសម្រេចឲ្យបានដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

គ្រឿងឥស្សរិយយស ដែលត្រូវបំពាក់ជូនសមាជិកព្រឹទ្ធសភា រួមមានចំនួន៦១គ្រឿង ដែលរួមមាន៖

ទី១-គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០១គ្រឿង

ទី២-គ្រឿងឥស្សរិយយសឯករាជ្យជាតិ ចំនួន១៨គ្រឿង

ទី៣-គ្រឿងឥស្សរិយយសជាតូបការ ចំនួន២៧គ្រឿង

ទី៤-គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ចំនួន០១គ្រឿង

ទី៥-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ចំនួន០២គ្រឿង

ទី៦-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ចំនួន១១គ្រឿង៕

1934796_542129892613069_8426629339095484839_n

12718303_542129882613070_5878218602458201116_n

12472657_542129895946402_2488014052162971444_n

12494700_542129989279726_3674395297429223494_n

944992_542130065946385_815314176240392633_n

12512745_542130069279718_1380577553349125470_n

12592587_542130199279705_7178789318965641729_n

12376864_542130325946359_1364003307999731605_n

947021_542130329279692_4762405882735125418_n

12592502_542130399279685_447366216632412803_n

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print