លួចទូរស័ព្ទដៃក្នុងបន្ទាប់ជួលពេលយប់បានសម្រេច លុះព្រឹកឡើងត្រូវនគរបាលឃាត់ខ្លួនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនបន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងថា មានចោរចូលលួចយកទូរស័ព្ទដៃមួយគ្រឿងកាលពីយប់មិញ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៦នៅប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង។

ជនសង្ស័យឈ្មោះ លុយ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលលេខ៤៥ ជាន់ទី៣ ផ្លូូវលំភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិពោធិ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

ចំណែកជនរងគ្រោះជាដើមបណ្តឹងមានឈ្មោះ ហេង ស្រីមុំ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់​ជួលលេខ៤២ ជាន់ទី៣ ផ្លូូវលំភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅក្បែរបន្ទប់ជនសង្ស័យ ។

ប្រភពពីនារីរងគ្រោះជាដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថា កាលពីម៉ោងប្រហែល១០យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខណៈដែលនាងកំពុងដេកក្នុងបន្ទប់ជួលម្នាក់ឯងនៅក្នុងម៉ុងដោយមិនបានដាក់គន្លឹះទ្វាស្រាប់តែជនសង្ស័យខាងលើបានរុញទ្វាចូលរួចហើយបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក ស៊ាំសុងកាឡាក់សីុA5 ពណ៌ស ដែលនាងបានដាក់
បញ្ជូលថ្មក្នុងម៉ុងខណៈធ្វើសកម្មភាពនាងបានដឹងខ្លួននិងបានឃើញជនសង្ស័យដើរចេញពីបន្ទប់នាងហើយនាងបានស្រែកចោរៗធ្វើឲ្យជនសង្ស័យរត់គេចខ្លួនបាត់ទៅ (ម្ចាស់ទូរស័ព្ទស្គាល់ជនសង្ស័យពីព្រោះបន្ទប់ជួលនៅជិតគ្នា) ។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពីស្គាល់ច្បាស់ហើយព្រឹកឡើងនាងបានសួររកលេខទូរស័ព្ទជនសង្ស័យខាងលើហើយទូរស័ព្ទឲ្យមកកាន់ប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីនិយាយគ្នាមួយសន្ទុះក្រោយជបសង្ស័យខាងលើបានមកដល់ហើយនាងបានសាកសួររកទូរស័ព្ទដៃដែលជនខាងលើលួចយកកាលពីយប់តែជនសង្ស័យបានប្រកែកថាមិនបានលួចទៅវិញ។

ប៉ុន្តែនៅពេលដែលសមត្ថកិច្ចប៉ុស្តិ៍បានប្រើជំនាញសាកសួរទើបជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់នារីខាងលើពិតប្រាកដមែនពេលនោះសមត្ថកិច្ចក៍ឃាត់ខ្លួនជនសង្យ័យនោះ ហើយបាននាំជនសង្ស័យទៅយកទូរស័ព្ទដៃដែលគេលាក់ទុកយកមកប្រគល់ឲ្យម្ចាស់ដើមវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាកសាងសំុនុំរឿងបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌសែនសុខដើម្បសាីកសួរបន្តរតាមនិតិវិធី៕

20160324224230 (2)

20160324224248

20160324224230

ដោយ៖ តុង សីហា

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print