ភ្នំពេញ៖ រដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ បានចុះចែកលិខិតអនុញ្ញាតបញ្ចប់ការថែទាំ និងព្យាបាលជំងឺកូវីដ-១៩នៅផ្ទះ ជូនដល់អ្នកជំងឺចំនួន ១១៤នាក់ ដែលបានជាសះស្បេីយ ។
ជាក់ស្ដែងក្តីសង្ឃឹម ស្នាមញញឹម របស់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ គឺចង់ឃេីញអ្នកជំងឺឆាប់បានជាសះស្បេីយឡេីងវិញ និងអ្នកដែលមិនទាន់ឈឺ មានការប្រុងប្រយ័ត្នខ្ពស់។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូនបន្តអនុវត្ត ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត១. ៥ម៉េត្រ) ៣កុំ (កន្លែងបិទជិត មនុស្សច្រើនកុះករ ប៉ះពាល់គ្នា) តាមគោលការណ៌ណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល៕
...
ដោយ៖សហការី