រដ្ឋបាលខណ្ឌបឹងកេងកង និងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល ចុះចែកលិខិតអនុញ្ញាតបញ្ចប់ការថែទាំ និងព្យាបាលជំងឺកូវីដ-១៩​នៅផ្ទះ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ​ បានសហការជាមួយក្រុមគ្រូពេទ្យ​មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ បានចុះចែកលិខិតអនុញ្ញាតបញ្ចប់ការថែទាំ និងព្យាបាលជំងឺកូវីដ-១៩នៅផ្ទះ ជូនដល់អ្នកជំងឺចំនួន ១១៤នាក់ ដែលបានជាសះស្បេីយ ។

ជាក់ស្ដែង​ក្តីសង្ឃឹម ស្នាមញញឹម របស់អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ គឺចង់ឃេីញអ្នកជំងឺឆាប់បានជាសះស្បេីយឡេីងវិញ និងអ្នកដែលមិនទាន់ឈឺ មានការប្រុងប្រយ័ត្នខ្ពស់។

ជាមួយគ្នានេះ​ រដ្ឋបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូន​បន្តអនុវត្ត ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត១. ៥ម៉េត្រ) ៣កុំ (កន្លែងបិទជិត មនុស្សច្រើនកុះករ ប៉ះពាល់គ្នា) តាមគោលការណ៌ណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print