អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាសូមប្រកាសថា បុគ្គលឈ្មោះ សំបូរ ដានី មិនមែនជា​មន្រ្តី ឬមន្រ្តីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាទេ​ !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាសូមប្រកាសបដិសេធថា ឈ្មោះ សំបូរ ដានី ពុំមែនជា​មន្រ្តី ឬមន្រ្តីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាទេ​ ។ លោកថ្លែងថា, ក្នុងករណីសាម៉ីខ្លួន​ឬបុគ្គលណាម្នាក់​យកឈ្មោះ និងរូថតសាម៉ីខ្លួនទៅក្លែងបន្លំថា​ខ្លួនជាមន្ត្រី នៃអគ្គនាយកដ្ឋានទូរទស្សន៍​ជាតិ​​កម្ពុជា ដើម្បីប្រើប្រាស់ក្នុង​រូបភាព​ផ្ទុយ​ពី​ក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ឬខុស​ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជានោះ អគ្គនាយក​ដ្ឋាន​ទូរទស្សន៍​ជាតិកម្ពុជា មិនទទួលខុសត្រូវ​ឡើយ ។
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មានកិត្តិយស​ជម្រាបជូនថ្នាក់ដឹកនាំគ្រប់ស្ថាប័ន​ និង សូមស្នើ​ដល់​សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការវែកមុខបុគ្គលដែល បាន​ក្លែង​បន្លំខាងលើនេះ​​ មក​ដាក់​ទោសតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា​ ។
សូមជម្រាបជូនថា, កាលពីម្សិលមិញមានអ្នកកាសែតចំនួន ២នាក់ បានយកឈ្មោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ទៅទារលុយកន្លែងក្លឹបហាត់ប្រាណនៅខណ្ឌពោធិ៍សែនជ័យ ដែលជាក្លឹបត្រូវបានបិទដំណើរការ ស្របតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។
ការប្រព្រឹត្តិខុសវិជ្ជាជីវៈ ក្រមសីលធម៌ក្នុងនាមជាអ្នកសារព័ត៌មាន បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និងអង្គភាពសារព័ត៌មានដទៃទៀត បង្កើតឲ្យមានការយល់ច្រឡំចំពោះអត្តចរិករបស់អ្នកសារព័ត៌មាន ដែលបានបំពេញតួនាទីស្របតាមក្រមសីលធម៌វិជ្ជាជីវៈ។
ទីបំផុត ! កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានឃាត់ខ្លួន បញ្ជូនខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។ ក្រោយមកដោយមានការសន្ដោសប្រណី អនុគ្រោះពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អ្នកកាសែតទាំងពីរនាក់ ត្រូវបានដោះលែងនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print