មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំសំណេះសំណាលជាមួយអតីតយុទ្ធជនដែលមកចាក់វ៉ាក់សាំងដូសទី៣

ចែករំលែក៖

ខេត្តកំពង់ធំ÷ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយ
បងប្អូនអតីតយុទ្ធជន ខេត្តកំពង់ធំ ដែលមកទទួលចាក់វ៉ាក់សាំង Astrazeneca ដូសទី៣ ឬដូសជំរុញសម្រាប់ការពារអាយុ ជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមាន ប្រសាសន៍ទៅកាន់បងប្អូនអតីតយុទ្ធខេត្ត កំពង់ធំទាំងអស់ថា ៖ ពេលនេះបងប្អូនបានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ប្រភេទ Astrazeneca ដែលជាការខិតខំយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងគិតគូរពីអាយុ ជីវិតប្រជាពលរដ្ឋយើងជាធំដើម្បីការពារ អាយុជីវិតបងប្អូនអតីតយុទ្ធជនយើងរួមទាំងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ជំនួសមុខឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ដែលបានផ្តល់ការចាក់វ៉ាក់សាំងដូសទី៣ ឬជាដូសជំរុញប្រភេទ Astrazeneca សម្រាប់ចាក់ការពារអាយុ ជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ -១៩ ដែលកំពុងឆ្លងរីករាលដាលជាសកល ពិសេសនៅខេត្តកំពង់ធំ ដែលមានចំនួនអ្នក ឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភផងដែល។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ទោះបីបានចាក់វ៉ាក់សាំងទាំង៣ដូសរួចហើយក្តី ក៏ត្រូវប្រុងប្រយ័ត្នអនុវត្តឲ្យបានតាមការណែ នាំរបស់ក្រសួងសុខាភិបាលពិសេសអនុវត្តវិធានការបីកុំបីការពាររបស់សម្តេចតេជោហ៊ុន សែន ជៀសផុតពីការឆ្លងនូវមេរោគ ដ៏កាចសាហាវដែលកំពុងឆ្លងចូលក្នុងសហគមន៍ ពិសេសមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា ដែលឆ្លងលឿនរហ័ស និងមានហានិភ័យខ្ពស់ដល់អាយុជីវិតថែមទៀត ៕ ដោយ ស៊ុន ហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print