ពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទដែលបានដាក់ពាក្យ ប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២១ ឱ្យ បានជ្រាបថា បេក្ខជនទាំងអស់ត្រូវពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីរាយនាមដែលបានផ្សព្វផ្សាយ តាមេគហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications” ។

ចំពោះបេក្ខជនដែលបានដាក់ពាក្យហើយ ប៉ុន្តែពិនិត្យឃើញមានកំហុសឆ្គងព័ត៌មានរបស់ខ្លួន ឬមិន ឃើញមានឈ្មោះនៅក្នុងបញ្ជីរាយនាម ត្រូវស្នើសុំធ្វើការកែតម្រូវតាមរយៈទូរសព្ទលេខ ០៧៨ ៥៤៦ ១៨២/ ០៩៦ ៧០០ ៦៦៦៦ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើការ។ ករណីបេក្ខជនមិនបានស្នើសុំតវ៉ា ឬកែតម្រូវព័ត៌មានក្នុងរយៈពេលកំណត់ខាងលើ ត្រូវចាត់ទុកថាបានឯកភាពទាំងស្រុងលើបញ្ជីរាយនាមបេក្ខជនដែលបានផ្សព្វផ្សាយនេះ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងធ្វើការជូនដំណឹងអំពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងនៅពេលក្រោយ។
អាស្រ័យហេតុនេះ សូមបេក្ខជនទាំងពីរភេទជ្រាបជាព័ត៌មាន៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print