ប្រជាពលរដ្ឋរស់នៅភូមិអ្នកតាទ្វារកំពុងជួបផលពិបាកដោយសារគ្មានស្ពានធ្វើដំណើរឆ្លងកាត់

ចែករំលែក៖

ខេត្តបាត់ដំបង៖​ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអ្នកតាទ្វារ​ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបងចំនួន ៣១៧គ្រួសារ ស្មើនឹង ១៥៦៧នាក់ កំពុងតែជួបផលពិបាករឿងពុំមានស្ពានធ្វើដំណើរឆ្លងកាត់ស្ទឹង។

បើតាមលោក តុប សុខា អនុប្រធានភូមិអ្នកតាទ្វារបានឲ្យដឹងថា ភូមិអ្នកតាទ្វារ មានទីតាំងជាប់នឹងព្រំប្រទល់ភូមិតាណៃ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់​ ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមានមុខរបរប្រចាំថ្ងៃភាគច្រើន នេសាទត្រី នឹងប្រកបមុខរបរកសិករ ភូមិអ្នកតាទ្វារ គឺជាភូមិមួយដែលនៅដាច់ស្រយាលចុងកាត់មាត់ញកហើយពេលនេះប្រជាពលរដ្ឋទាំងអស់គ្នាកំពុងតែជួបបញ្ហាដ៏ធំបំផុតគឺ ខ្វះស្ពានសម្រាប់ជាមធ្យោបាយធ្វើដំណើរឆ្លងកាត់ភូមិ ប្រវែងប្រហែល៥០ម៉ែត្រប៉ុណ្ណោះ។

បើតាមប្រជាពលរដ្ឋក៏ដូចជាលោកតាអាចារ្យវត្តរួមទាំងព្រះសង្ឃបានត្អូញត្អែរគ្រប់ថា សព្វថ្ងៃពួកគាត់ជួបផលពិបាកយ៉ាងខ្លាំងដោយសារពេលដែលពួកគាត់ប្រកបមុខរបរបានហើយដូចជាៈ ត្រី នឹង ផលស្រូវដែលបានមកពិបាកក្នុងការដឹកជញ្ជូនធ្វើដំណើរដោយសារគ្មានស្ពានឆ្លងកាត់គឺឆ្លងកាត់ដាក់តាមទូកឆ្លងកាត់ស្ទឹងធ្វើឲ្យពួកគាត់មានការលំបាក់យ៉ាងខ្លាំង ហើយអ្វីដែលពួកគាត់មានការព្រួយបារម្មណ៏យ៉ាងខ្លាំងបំផុតនោះគឺពេលដែលប្រជាពលរដ្ឋជួបបញ្ហាដូចជាស្ត្រីឆ្លងទន្លេ ឈឺ ឬគ្រោះថ្នាក់អ្វីមួយ គឺពួកគាត់ត្រូវតែពិបាកយ៉ាងខ្លាំង។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបងចំនួន ៣១៧គ្រួសារសូមសំណូមពរដល់សម្ដេចតេជោហ៊ុនសែននាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវក៏ដូចជាលោកអភិបាលខេត្តសូមមេត្តាជួយសាងសង់ស្ពាន១ខ្សែចំងាយប្រវែង ៥០ម៉ែត្រដើម្បីងាយស្រួលក្នុងការឆ្លងកាត់ជូនពួកគាត់ទាំងអស់គ្នាផងពួកគាត់សង្ឃឹមថាថ្នាក់ដឹកនាំនឹងប្រមុខរាជរដ្ឋាភិបាលទទួលដល់សំណើររបស់ពួកគាត់៕

20160325000539

20160325000539 (1)

20160325000539 (2)

20160325000846

20160325000902

20160325000556 (1)

ដោយ៖ សុខ​ ខេមរា

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print