​បំណែក​យន្តហោះ​ដែល​រក​ឃើញ​នៅ​ Mozambique​ ជា​របស់​យន្តហោះ​ MH370​

ចែករំលែក៖

aes

ក្រុម​អ្នក​ស្រាវជ្រាវ​ អូស្ត្រាលី​បាន​បញ្ចា​ក់ថា​ បំណែក​យន្តហោះ​ដែល​បាន​រក​ឃើញ​នៅ​ Mozabique​ អាច​ជា​របស់​យន្តហោះ​ Boeing​ 777​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ម៉ា​ឡេ​ស៊ី​អ៊ែ​រឡាញ​ ដែល​បាន​បាត់​ខ្លួន​កាលពី​ជាង​ពីរ​ឆ្នាំ​មុន​ ។​

​បំណែក​ យន្តហោះ​ដែល​លោក​Blaine​ Gibson​ រក​ឃើញ​នៅ​Mozabique​និង​បំណែក​ដែល​យុវជន​អា​ហ្រិ​ក​ខាងត្បូង​រក​ឃើញ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៥​បា​នប​ញ្ចូ​ន​ទៅ​ឲ្យ​ក្រុម​ឯកទេស​ស្រាវជ្រាវ​របស់​អូស្ត្រាលី​ ។​

​សារព័ត៌មាន​អូស្ត្រាលី​បាន​ដកស្រង​សម្តី​រដ្ឋមន្ត្រីក្រសួង​ចរាច​ណ៍​អូ​ស្តា​លី​ Darren​ Chester​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមីនា​ បាន​ប្រកាស​ថា​ ក្រោយ​ការ​ត្រួតពិនិត្យ​ជាមួយ​ក្រុម​ឯកទេស​ម៉ា​ឡេ​ស៊ី​បង្ហាញ​ឲ្យ​ឃើញ​ថា​បំណែក​ទាំងនោះ​គឺជា​របស់​យន្តហោះ​MH370​ ហើយ​យើង​និង​បន្ត​ស្វែងរក​នៅ​មហាសមុទ្រ​ឥណ្ឌា​ភាគ​ខាងកើត​។​

​លោក​Darren​ Chester​ បញ្ចា​ក់ថា​ ពេល​នេះ​យើង​កំពុងធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​បំផុត​ដើម្បី​បញ្ចា​ក់ថា​នោះ​ជា​បំណែក​យន្តហោះ​ម៉ា​ឡេ​ស៊ី​ពិត​ប្រាក​ដិ​ម៉ែ​ន​ ។​

​លោក​Darren​ Chester​បន្ត​ទៀត​ថា​យើង​នៅ​សល់​ផ្ទៃ​ទឹក​២៥០០០​គីឡូម៉ែត្រ​ក្រឡា​នៅ​មហាសមុទ្រ​ឥណ្ឌា​មិន​ទាន់​បាន​រុករក​ ហើយ​យើង​និង​បន្ត​ស្វែងរក​ទីតាំង​ទាំងនោះ​ឲ្យ​អស់​ ។​

...

​យន្តហោះ​ប៊ូ​អិន​៧៧៧​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​ដឹក​អ្នកដំណើរ​២៣៩​នាក់​ បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៨​ ខែមីនា​ ពេល​ហោះហើរ​ពី​ទី​គូ​ឡា​ឡំ​ពួរ​ ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ ។​ ការ​រក​រក​នៅ​ក្រោម​ទឹកសមុទ្រ​បាន​ ៩០​ពាន់​គីឡូម៉ែត្រ​ក្រឡា​ហើយ​ មិន​ទាន់​ឃើញមាន​តម្រុយ​អ្វី​ឡើយ​។​ ការ​រុករក​ និង​ត្រូវ​បញ្ចប់​នៅ​ខែកក្កដា​ ប្រសិនបើ​មិនឃើញ​អ្វី​ទេ​នោះ​ ៕ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print