ប្រទះឃើញសពទារកម្នាក់ត្រូវគេយកទៅបោះចោលក្បែរធុងសំរាម

ចែករំលែក៖

ភ្នំពេញ៖ ទារកម្នាក់បានស្លាប់ទៅហើយត្រូវបានអ្នករើសអេតចាយប្រទះឃើញនៅគំនរសំរាមដែលគេយកមកបោះចោល។ ហេតុការណ៍ប្រទះឃើញទារកនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី៣៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចគំនរសំរាម តាមបណ្តោយផ្លូវណតប្រ៊ីដ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមនារីម្នាក់ដែលលក់ខោអាវជជុសនៅមុខគំនរសំរាមបានប្រាប់ថា នៅម៉ោងប្រមាណជាម៉ោង១១ គាត់បានឃើញនារី២នាក់យួរកន្ត្រក់មានថងខ្មៅបានដើរមកកន្លែងចាក់សំរាមនេះ ហើយបានបោះសំរាមចោលទៅ។ លុះមកដល់ម៉ោង១១កន្លះក៏មានបុរសម្នាក់យកសំរាមបោះចោលក៏ប្រទះឃើញទារកនោះគេវេចខ្ចប់ថបខ្មៅបង្កការភ្ញាក់ផ្អើលតែម្តង៕

20160324231111 (4)

20160324231111 (6)

20160324231111 (7)

20160324231111 (5)

20160324231111 (8)

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print