ខេត្តប៉ៃលិន៖ កម្មករលីសែងផ្លែឈើ២នាក់ត្រូវចរន្តអគ្គិសនីឆ្លងឆក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៨នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពពីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ឡា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅ ភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និងឈ្មោះ ខន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង ។
ប្រភបន្តថា នៅមុនពេលកើតហេតុ បុរសជាកម្មកររងគ្រោះទាំង២នាក់ ត្រូវបានថៅកែប្រើឱ្យរៀបចំកន្លែងដាក់ផ្លែស្វាយ ក្នុងពេលនោះ ជនរងគ្រោះបានដើរទៅយកដែកបំពង់ទីបប្រវែង៩ម៉ែត្រ សំដៅទៅដើមត្រខុប រួចក៏រុកផ្អែក នាំគ្នាឡើងលើដើមត្រខុប ហើយទាញដែកនោះរុញទៅលើ បណ្ដាលឱ្យដែកបំពង់ទីប ទ្រេតមកខាងកកើតប៉ះខ្សែភ្លើងស្រាត បណ្ដាលឱ្យឆកធ្លាក់ជាប់លើដើមត្រខុបស្លាប់ភ្លាម់ៗ តែម្តង ។
ក្រោយពិនិត្យធ្វើកោលសល្យវិច័យរួច សមត្ថកិច្ចប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស សារ៉េត