អភិបាល​ខេត្ត​ព្រៃវែង​៖​ ចូលរួមរំលែកទុក្ខប្រជាពលរដ្ឋរស់នៅភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកសុីធរកណ្ដាល ស្លាប់​ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ បង្ហោះ​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ​ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកយាយ ឃឹម យឿន ប្រជាពលរដ្ឋរស់នៅភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង បានទទួលមរណៈភាព ក្នុងជន្មាយុ៧៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

លោកអភិបាលខេត្ត​ បានគូសបញ្ជាក់ទៀតថា​ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកយាយ ឃឹម យឿន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោក​ ជា​ សុមេធី​ ក៏សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល​ ដូចខាងក្រោម​៖

*៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

*៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

-កុំប៉ះពាល់គ្នា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print