ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! បានអំពាវនាដល់ស្ថាប័ន៣ រួមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានទូលំទូលាយបំផុត !

ចែករំលែក៖

ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើននូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងនាំគ្នាទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែននេះ

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

សូមបញ្ជាក់ថា, ការចេញសារអំពាវនាវរបស់សម្តេច បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងប្រជាពលរដ្ឋម្នាក់ ដែលបានសាកសួររកទីតាំងចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។

តាមរយៈសំណួរនេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «គេកំពុងចាក់រាល់ថ្ងៃតាមមន្ទីរពេទ្យរដ្ឋសម្រាប់បងប្អូនដែលមិនទាន់បានចាក់។ សាកសួរគេទៅដឹងហើយ។ សូមឱ្យក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញផ្សព្វផ្សាយព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងនាំគ្នាទៅចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា»។

សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នៅពេលថ្មីៗនេះ បានបើកកន្លែងចាក់វ៉ាក់សាំងចំនួន៣កន្លែង សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់។ ទីតាំងទាំង៣នោះរួមមាន មន្ទីរពេទ្យព្រះអង្គឌួង មជ្ឈមណ្ឌលគាំពារសុខភាពមាតា និងទារក និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។

នេះជាការបើកឱកាសលើកទី២ហើយ ជូនដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដែលបានធ្វើឡើងតាំងពីខែឧសភាមកនោះ។
សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៤ ខែសីហា​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៥៨៨នាក់ទៀត ជាសះស្បើយ ៧៤២នាក់ និងស្លាប់​ ១៧នាក់៖
– ករណីឆ្លងសហគមន៍ ៣៩៥នាក់
– អ្នកដំណើរពីបរទេស ១៩៣នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 85,448 នាក់
– អ្នកជាសះស្បើយ= 80,396 នាក់
– អ្នកស្លាប់= 1,683 នាក់។
សូមរំឭកថា, កម្ពុជាមាន កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៣,៣៦%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២៦,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print