លោក ហ៊ុយ វណ្ណៈ «ខ្មែរក្រហម & តាលីបង់»

ចែករំលែក៖

ភ្នំពេញ, លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលគេទទួលស្គាល់ថាជាអ្នកនិពន្ធសៀវភៅ និងកាសែត ពិសេសសរសេរអំពីប្រវត្តិរបបខ្មែរក្រហម ក្នុងកម្រិតស្តង់ដារវិជ្ជាជីវៈ ទទួលស្គាល់ដោយជាតិ និងអន្តរជាតិ ។ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោកបានសំណេរអំពីនយោបាយយ៉ាងខ្លី តែមានន័យបំផុត អំពី «ខ្មែរក្រហម & តាលីបង់»

ក្នុងនោះលោកបានលើកឡើងថា,
• កងពល៥០២ ផ្នែកជើងទឹក របស់ខ្មែរក្រហមបានវាយកាន់កាប់ច្រកក្អមសំណរ និងអ្នកលឿង ដើម្បីកាត់ផ្តាច់ការផ្គត់ផ្គង់ភស្តុភាតាមផ្លូវទឹក ឱ្យរបប លន់ ណុល
• កងពល៦០៤ ផ្នែកជើងអាកាស បន្តវាយកាន់កាប់ព្រលានយន្តហោះពោធិ៍ចិនតុង ដើម្បីកាត់ផ្តាច់ការដឹកជញ្ជូនតាមជើងអាកាស។
• កងពលពិសេស៧០៣ សហការជាមួយភូមិភាគ និងតំបន់នានា បើកការវាយលុកចូលដណ្តើមកាន់កាប់យកទីក្រុងភ្នំពេញតាមច្រកផ្លូវជាតិលេខ១, ផ្លូវជាតិ២១, ផ្លូវជាតិលេខ២ ឡើងតាមប៉ុស្តិ៍វិទ្យុស្ទឹងមានជ័យ ត្រឹម២សប្តាហ៍ក្រោយមក ខ្មែរក្រហមប្រកាសជ័យជម្នះ១៧ មេសា។ «តាលីបង់» ធ្វើដំណើរដណ្តើមកាន់កាប់យករដ្ឋធានី កាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ស្រដៀងគ្នាដែរ។
• បន្តពីនោះ ប្រជាជនអាហ្វហ្គានីស្ថាន នឹងត្រូវឆ្លងកាត់ដំណាក់កាលមួយទៀតគឺ «យុត្តិធម៌អន្តរកាល/ Transitional Justice»។ ទោះបីការកាត់ក្តីរបបចាស់ដែលចាញ់ទៅហើយ តាមផ្លូវតុលាការ ឬតាមផ្លូវត្បូងចប ដូចដែលពួកខ្មែរក្រហមបានធ្វើ ប៉ុន្តែ ជម្លោះរបស់ប្រជាជាតិមួយដែលមានបរទេសពាក់ព័ន្ធ គឺជាទុក្ខសោកវេនាដ៏សោកសង្រេងជាពន់ពេក នឹងបន្តរកទីបំផុតគ្មាន។
ដោយឡែក លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក សុីម៉ាក ក៏បានសរសេរផងដែរអំពីវិបត្តិនយោបាយនៅអាហ្គានីស្ថាន។ ដោយលោកបានសំណេរថា,
វាសនាប្រជាជនអាហ្គានីស្ថាន​ត្រូវធ្លាក់ចូលសង្គ្រាមសុីវិល! ក្រុមតាលីបង់ត្រូវបានទម្លាក់ពីអំណាចនៅឆ្នាំ២០០១​ពោលរយ:ពេល២០ឆ្នាំ​បានក្លាយជាក្រុមឧទ្ទាមប្រឆាំងជាមួយកងទ័ពសម្ពន្ធ័មិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ឥឡូវនេះក្រុមតាលីបង់កំពុងតែប្រកាសជ័យជំនះលេីកងទ័ពសម្ពន្ធ័មិត្ត​ហេីយ! តាមព័ត៌មានអន្តរជាតិនានា​ បានឱ្យដឹងថា​កំលាំងរដ្ឋាភិបាលអាហ្គានីស្ថានអាចគ្រប់គ្រងប្រទេសតែប្រមាណ១៥-២០%ប៉ុណ្ណោះ​ កំលាំងក្រុមតាលីបង់ហ៊ុំពន្ធ័ស្ទេីតែទូទាំងប្រទេសទៅហេីយ។ គេដឹងថា​ រយ:ពេលសង្គ្រាមរបស់សហរដ្ឋអាមេរិកយូរបំផុតនៅបរទេសគឺស្ថិតនៅប្រទេសអាហ្គានីស្ថាននេះតែម្តងគឺ១៩ឆ្នាំ១០ខែ! បន្ទាប់មកគឺសង្គ្រាមនៅវៀតណាមគឺរយ:ពេល១៩ឆ្នាំ៤ខែ! ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print