ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ២នាក់ទៀតរងរបួសធ្ងន់ ក្រោយពីយុវជនទាំង៣នាក់នេះ បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកបង្គោលភ្លើងមុខមន្ទីរធម្មការ និងសាសនាខេត្ត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ១.យឹម តុលា ភេទប្រុស អយុ២៥ឆ្នាំ ស្លាប់នៅកន្លែងកើតេហេតុ ២.ឈ្មោះចាន់ ថេង ភេទប្រុសអាយុ២៦ឆ្នាំ រងរបួសធ្ងន់ និង៣.ឈ្មោះសុ ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់ប្រេះលលាដ៍ក្បាល ជនរងគ្រោះទាំងបីនាក់រស់នៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងសថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់នេះ ជិះម៉ូតម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង១E-៤៧៧៨ ធ្វើដំណើរក្នុងទិស ដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន នៅពេលមកដល់កន្លែងកើតហេតុដែលជាចំណុចផ្លូវកោងបត់មិនទាន់ក៍ជ្រុលទៅបុកបង្គោលភ្លើងពេញមួយទំហឹង បណ្តាលអោយយុវជនទាំង៣នាក់ប៉ើងផ្លោងទៅបោកនិងបង្គោលភ្លើង និង បោកទៅនឹងឃឿនថ្នល់ បណ្តាលអោយស្លាប់ម្នាកភ្លាមនៅនឹងកន្លែង ចំណែកឯ២នាក់ទៀតរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ ជនរងគ្រោះឈ្មោះសុ ម៉េង ត្រូវក្រុម គ្រូពេទ្យបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ៕
ដោយ៖ ចន្ថា