​ធ្លាយ​រឿង​មន្ដ្រី​គយ​នៅ​ព្រ​លាន​យន្ដហោះ​ខេត្ដសៀមរាប​យក​ប្រាក់​ពី​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ​១​កេស​១០-២០​ដុល្លារ​

ចែករំលែក៖

​ខេត្ដសៀមរាប៖​ ករណី​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​ សៀមរាប​ចាប់​ទំនិញគេចពន្ធ​ដែល​មាន​ ទាំង​ថ្នាំពេទ្យ​ និង​គ្រឿងសម្អាង​ទម្ងន់​ជាង​ ១​តោន​នោះ​ ម្ចាស់​ទំនិញ​អះអាង​ថា​ ខ្លួន​ បាន​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​គយ​នៅ​ក្នុង​ ព្រ​លាន​យន្ដហោះ​ខេត្ដសៀមរាប​ក្នុង​ ទំនិញ​១​កេស​១០​ឬ​២០​ដុល្លារ​ ដើម្បី​អាច​ ដឹក​ទំនិញ​ចេញ​ក្រៅ​ដោយ​សុវត្ថិភាព​ ។​ បើ​ទោះបីជា​ម្ចាស់​ទំនិញ​អះអាង​ថា​ ខ្លួន​ នាំ​ទំនិញគេចពន្ធ​ជា​លើក​ដំបូង​ក៏​ដោយ​ ប៉ុន្ដែ​សមត្ថកិច្ច​នគរបាល​អះអាង​ថា​ ទំនិញ​បែប​នេះ​មិនមែន​នាំ​ចូល​គេចពន្ធ​ ជា​លើក​ដំបូង​ទេ​ ។​

​គួរ​បញ្ជាក់​ថា​ កម្លាំង​នគរបាល​ប្រឆាំង​ បទល្មើស​សេដ្ឋកិច្ច​ខេត្ដសៀមរាប​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ទោ​ សត​ ណា​ឌី​ ស្នងការ​នគរបាល​ខេត្ដ​ និង​ លោក​ឧត្ដមសេនីយ៍ត្រី​ អ៊ុំ​ អមរា​ ស្នង​ ការ​រង​ទទួល​បន្ទុក​កណ្ដាល​យុត្ដិធម៌​ប្រឆាំង​ បទល្មើស​បាន​ចុះ​បង្ក្រាប​ករណី​ទំនិញ​គេច​ ពន្ធ​ជា​លើក​ទី​១​ដែល​បាន​ដឹក​ចេញពី​ក្នុង​ ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​សៀមរាប​ តាម​ជើង​យន្ដហោះ​កូរ៉េ​និង​ឈាន​ដល់​ ការ​ឃាត់​បាន​ម្ចាស់​ទំនិញ​មក​សួរនាំ​ ថែម​ទៀត​ ។​

​ការ​ចុះ​បង្ក្រាប​ទំនិញគេចពន្ធ​លើក​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​ ៤០​នាទី​យប់​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​តាម​ផ្លូវ​មក​ពី​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​សៀមរាប​ត្រង់​ចំណុច​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ក្នុង​សង្កាត់​ទឹក​វិល​ ក្រុង​សៀមរាប​ ។​

​លោក​វរសេនីយឯក​ សឿ​ន​ សេន​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទ​ ល្មើស​សេដ្ឋកិច្ច​ខេត្ដ​បាន​ប្រាប់​ថា​ ដោយ​ មានការ​សហការ​ពី​សមត្ថកិច្ច​ទើប​កម្លាំង​ ជំនាញ​ឈាន​ដល់​ការ​ឃាត់​បាន​ម្ចាស់​រថយន្ដ​និង​ម្ចាស់​ទំនិញ​តែ​ម្ដង​។​ទំនិញ​ទាំង​ អស់នោះ​មាន​ចំនួន​៦​មុខ​សរុប​ប្រមាណ​៥៤​កេស​ស្មើ​ជាង​១​តោន​ ក្នុង​នោះ​មាន​ អីវ៉ាន់​១​វ៉ាលិស​និង​៤​ថង់​ ទូរស័ព្ទ​ដៃ​ចំនួន​៨​ គ្រឿង​ដែល​ទំនិញ​ទាំង​អស់នោះ​មិន​បាន​ចុះបញ្ជី​ការ​ពី​ក្រសួងសុខាភិបាល​និង​ គ្មាន​លិខិតអនុញ្ញាត​ដែល​មានច្បាប់​ស្ដី​ពី​ ការ​គ្រប់គ្រង​ឱសថ​មិន​បាន​ចុះបញ្ជី​ការ​និង​ច្បាប់​ស្ដី​ពី​គយ​ឡើយ​ ។

​លោក​ សឿ​ន​ សេន​ បាន​បញ្ជាក់​ទៀត​ ថា​ ម្ចាស់​ទំនិញ​មានឈ្មោះ​ ជា​ ណា​រី​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ដក​ ពោធិ៍​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ និង​ អ្នកបើកបរ​រថយន្ដ​ឈ្មោះ​ យិ​ន​ ថៃ​ ភេទ​ ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ត្រ​ញំ​ង​ ពោធិ៍​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ ជ័យ​ រាជធានី​ភ្នំពេញ​ដែល​មាន​រថយន្ដ​ ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស​១៥​កៅអី​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 2AF-7251​ ។​

​ក្រោយ​ពី​ឃាត់​បាន​រថយន្ដ​និង​ម្ចាស់​ ព្រមទាំង​ម្ចាស់​ទំនិញ​យក​មក​សួរនាំ​ ម្ចាស់​ទំនិញ​បាន​សារភាព​ថា​ រូបគេ​ពិត​ ជា​បាន​នាំ​ទំនិញ​ទាំង​អស់នេះ​ជា​លើក​ទី​១​ តាម​ច្រក​ទ្វារ​អន្ដរជាតិ​សៀមរាប​ពិត​ ប្រាកដ​មែន​ ហើយ​ទំនិញ​ទាំងនោះ​រូបគេ​ បាន​បង់លុយ​ទៅ​ឱ្យ​មន្ដ្រី​គយ​ក្នុង​ព្រ​លាន​យន្ដហោះ​ក្នុង​១​កេស​តម្លៃ​ចាប់ពី​១០​ ដុល្លារ​ទៅ​២០​ដុល្លារ​ទើប​អាច​ដឹក​ចេញ​មក​ដោយ​សុវត្ថិភាព​ ។​

​ចំពោះ​បញ្ហា​នេះ​ម្ចាស់​ទំនិញ​បន្ដ​រង់​ ចាំ​ថ្នាក់លើ​ដាក់​បញ្ជា​ថា​ ត្រូវ​ផាកពិន័យ​ ឬ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​?​ ចំណែក​គយ​ទាំង​២​នាក់​ក្នុង​ព្រ​លាន​យន្ដ​ ហោះ​អន្ដរជាតិ​សៀមរាប​ដែល​បាន​យក​លុយ​ពី​ម្ចាស់​ទំនិញ​មានឈ្មោះ​ ជា​ ម៉ា​ន់​ និង​ម្នាក់​ទៀត​ឈ្មោះ​រ៉ា​ជា​អ្នក​រត់ការ​យក​លុយ​ពី​ឈ្មួញ​ដើម្បី​ឱ្យ​ទំនិញ​ទាំងនោះ​ ចេញ​មក​ក្រៅ​បាន​ដោយ​រលូន​សមត្ថ​ កិច្ច​នៅ​មិន​ទាន់​មាន​ចំណាត់ការ​នៅ​ ឡើយ​ទេ​ ។​

​នេះ​ជា​គឺជា​ភស្ដុ​តាង​មួយ​បញ្ជាក់​ថា​ មន្ដ្រី​គយ​ប្រចាំការ​នៅ​ព្រ​លាន​យន្ដហោះ​ ខេត្ដសៀមរាប​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ អំពើ​ពុក​រលួយ​យ៉ាងធ្ងន់ធ្ងរ​ ដែល​ប្រការ​ នេះ​ក្រសួង​សេដ្ឋ​កិ​ិ​ច្ច​ និង​ហិរញ្ញវត្ថុ​គួរ​ ចាត់វិធានការ​ជា​បន្ទាន់​ដើម្បី​កុំឱ្យ​មាន​ រឿងរ៉ាវ​បែប​នេះ​តទៅ​ទៀត​ ៕​

ses (3)

ses (2)

ses (1)

ses

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print