ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ ដោយដៃទាំង២បានបាក់ និងជើងខាងឆ្វេងក៏បាក់ ក្នុងពេលរូបគេជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកក្នុងទិសដៅបញ្ច្រាស់គ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតនៅម៉ោង១៩និង៥០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១២៣-១២៤ ស្ថិតនៅភូមិក្រាំងអាត់ឃុំកំពង់សិលា ខេត្តព្រះសីហនុ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ វី វ៉េវ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្បែរកន្កែងកើតហេតុ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕
ដោយ៖ ឆ្លាម សមុទ្រ