ក្រុមអត្តពលិកកម្ពុជា៦ប្រភេទកីឡានាំមេដាយ២៤គ្រឿមកដល់មាតុប្រទេសដោយសុវត្ថភាព

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីក្រសួងអប់រំយុវជននិងកីឡា បានធ្វើការកំណែទម្រងថ្មីលើវិស័យកីឡា និងតាមរយៈការលើកទឹកចិត្តពីថ្នាក់ដឹងនាំ ប្រមុខរាជរដ្ឋភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងជាសេនាធិការ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡានិងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តគឺជាឱសថដ៏ពូកែសាកសិទ្ធទើបនាំឲ្យក្រុមអត្តពលិកកម្ពុជាទាំង៦ប្រភេទកីឡា ឈ្នះមេដាយមាសចំនួន១៣គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធិ៤គ្រឿង ហើយបានវិលត្រឡប់មកដល់មាតុប្រទេសដោយសុខសុវត្ថភាពគ្របៗគ្នា។

ព្រឹត្តិការណ៍ Goodwill Mekong Games 2016 ដែលក្រុមអត្តពលិកកម្ពុជាដណ្ដើមបានមេដាយសរុប ១៧គ្រឿងលើ៦ប្រភេទកីឡានៅខេត្តឈៀងរ៉ៃប្រទេសថៃនោះបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់វេលាម៉ោង២រៀសលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែល។

គួររំលឹកថា ក្រុមអត្តពលិកកីឡាតំណាងប្រទេសកម្ពុជា ទាំង៦ប្រភេទកីឡារួមមានក្រុមកីឡាវាយសី, បាល់ទាត់ សីប៉ាក់តាក្រ ប៉េតង់ វាយកូនឃ្លីលើតុ និងកីឡាប្រពៃណី ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Goodwill Mekong Gamesលើកទី១២ មានអត្តពលិកដែលមានប្រទេសជាប់ដងទន្លេមេគង្គចំនួន៥ គឺ ថៃម្ចាស់ផ្ទថៃ ឡាវ កម្ពុជា មីយ៉ាន់ម៉ា និងចិន៕សារីម

10354147_474940572689925_5144804788761729056_n

12895412_658615314292475_563330242_n

12899950_658615320959141_955422789_n

12909512_927234220706837_7561630133759799438_o

12901354_927234244040168_6616157010607006473_o

12891722_927234357373490_937802718103027736_o

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print