ភ្នំពេញ៖ ដើម្បីអនុវត្តផែនការនិងទ្រឹស្តីហាត់ហ្វឹកហ្វឺនអត្តពលិកជម្រើសជាតិឈុតធំនិងឈុតតូចក្នុងដំណាក់កាលប្រមូលផ្តុំឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមលក្ខណៈបច្ចេកទេសនិងវិជ្ជាសាស្ត្រកីឡាដើម្បីត្រៀមចេញប្រកួតដណ្តើមមេដាយនូវលើឆាកអន្តរជាតិនានា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបើកវគ្គសិក្ខាសាលារយៈ៣ថ្ងៃចាប់ពីរសៀលថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦។
លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា សិក្ខាសាលានេះ មានរយៈពេល៣ថ្ងៃ មានសិក្ខាមសរុប១១៣នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន២៨ ក្នុងនោះលោកគ្រូអ្នកគ្រូចំនួន៦ប្រភេទកីឡា មកពី៦សហព័ន្ធកីឡាជាតិដែលមានតួនាទីបង្ហាត់ក្រុមយុវជនថ្នាល ។
លោកបានបន្តទៀតថា រយៈពេល៣ថ្ងៃនេះ សិក្ខាមទាំងអស់ត្រូវសិក្សា ដូចជា ផែនការ យន្តការនិងនីតិវិធីនៃការប្រមូលផ្តុំ ការទទួលទានចំណីអាហារ ការយលដឹងពីរាងកាយនិងចលនា អនាម័យកីឡា សង្គ្រោះបឋមនិងការយល់ដឹងអំពី Doping ទ្រឹស្តីហាត់ហ្វឹកហ្វឺននិងការបង្ហាត់ គ្រូឧទេស្ទេនាម មាន៤នាក់ ទី១-លោក អ៊ុក សិទ្ធិជាតិ ទី២-លោក កែវ សារ៉េត ទី៣-លោក វ៉ាត់ ចំរើន និងទី៤-លោក ស្តើង ជា ។
លោកបានបញ្ជាក់ថា ចំពោះការប្រមូលផ្តុំសម្រាប់យុវជនថ្នាល យើងធ្វើជារៀងរហូត ដោយចាប់ពីថ្ងៃទី១ ខែមីនាដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រួចបន្តទៅឆ្នាំក្រោយទៀត។ ដោឡែកក្រុមជម្រើសជាងតិឈុតធំ និងចាប់ផ្តើមចូលជុំរំប្រមូលផ្តុំពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។
ប្រធានមជ្ឈមណ្ឌលរូបនេះបន្តថា ការហាត់ហ្វឹកហ្វឺននេះសម្រាប់ត្រៀបលក្ខណៈចូលរួមប្រកួត កីឡាសកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី១៨ នៅប្រទេសសិង្ហបុរី កីឡាអូឡាំពិកហ្គេមនៅទីរីយ៉ូប្រទេសប្រេស៊ីល កីឡាស៊ីហ្គេម តំបន់ឆ្នេរខ្សាច់លើកទី៥នៅទីក្រុងដាណាងប្រទេសវៀតណាមនេះសម្រាប់ឈុតធំ។ ដោយឡែល ក្រុមយុវជនថ្នាល់ដែលក្រសួងអប់រំយុវជននិងកីឡាអនុញ្ញាតឲ្យប្រមូលផ្តុំជារៀងរហូតនោះរួមមានប្រភេទកីឡា បាល់ទាត់ ហែលទឹក ចំបាប់ តេក្វាន់អត្តពលកម្មនិងប៉េតង់៕សារីម