ខេត្តកំពត, នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា,
យុទ្ធនាការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា ជួសជំរុញ ឬ ជួសទី៣ ចាប់ពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២១ នៅក្នុងខេត្តកំពត ។
រដ្ឋបាលខេត្តកំពត សូមជម្រាបជូនដំណឹងដល់ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋ និងឯកជន មន្ត្រីរាជការស៊ីវិល នគរបាលជាតិ, ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឲ្យបានជ្រាបថា៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា ដូសជំរុញ ឫ ដូសទី៣ ចាប់ផ្តើមចាក់ជូនចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ។ ពេលព្រឹកចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ១៧:០០នាទី នេះតទៅ (ឈប់សម្រាកអាហារថ្ងៃត្រង់ម៉ោង១២:០០ ដល់ម៉ោង ១៤:០០នាទីរសៀល) ហើយពុំមានការឈប់សម្រាក ថ្ងៃសៅរ៍-អាទិត្យ ឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ដែលរស់នៅក្នុងទីតាំងដែលបានរៀបរាប់ក្នុងតារាងជូនភ្ជាប់ខាងក្រោម សូមមកទទួលការចាក់វ៉ាក់សាំងដោយ យកមកជាមួយនូវ ប័ណ្ណចាក់វ៉ាក់សាំងលើកមុន និងកាតមន្ត្រីរាជការ ដើម្បីងាយស្រួលដល់ការចាក់ជូន និង បញ្ចូលទិន្នន័យក្នុងប្រព័ន្ធ ហើយសូមប្រកាន់ភ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ និងរក្សាសណ្តាប់ធ្នាប់របៀប រៀបរយឲ្យបានល្អប្រកបដោយសេចក្ដីថ្លៃថ្នូរ។
រដ្ឋបាលខេត្តកំពត សង្ឃឹម និងជឿជាក់ថា លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ នឹងយកចិត្តទុកដាក់ចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាព។ សូមជូនភ្ជាប់នូវទីតាំងចាក់វ៉ាក់សាំង ដូចបានរៀបរាប់ក្នុងតារាងខាងក្រោម។ ចំពោះព័ត៌មានលំអិតសូម ទាក់ទងផ្ទាល់ទៅទីតាំងចាក់វ៉ាក់សាំងនិមួយៗ ។
បញ្ជាក់ៈ មន្ទីរសុខាភិបាលខេត្ត បានទទួលវ៉ាក់សាំង AstraZereca ចំនួន ១០,១៤៤ដូស ដូច្នេះចាក់អស់វ៉ាក់សាំង ហើយនៅសល់អ្នកដែលមិនទាន់បានចាក់យើងនឹងចាក់ជូនបន្តនៅពេលទទួលបានវ៉ាក់សាំងលើកក្រោយ៕