កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឆែកឆេរលើជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ រកឃើញកាំភ្លើងប្រើហ្គាសជាច្រើន

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ បានធ្វើការត្រួតពិនិត្យទៅលើទំនិញដែលដឹកតាមរទេះឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែត រកឃើញនូវការលាក់អាវុធប្រើហ្គាសជាច្រើនពីជនសង្ស័យចំនួន២នាក់ជាជនជាតិវៀតណាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាមដែលដឹកជញ្ជូនកាំភ្លើងប្រើហ្គាសដោយខុសច្បាប់មានឈ្នោះទី១ BUI VAN MANH ភេទប្រុស អាយុ២៦ឆ្នាំ ទី២ឈ្មោះ HGUYEN HONG PHUC ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកទាំង២នាក់រស់នៅប្រទេសវៀតណាម។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន កាំភ្លើងខ្លីប្រើហ្គាសចំនួន១៦ដើម កាំភ្លើងវែងប្រើហ្គាសចំនួន៦ដើម និងគ្រាប់៧៨គ្រាប់។

ក្រោយពីឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថបានបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងចាប់យកទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

20160325233742

20160325233947 (1)

20160325233947

20160325232842

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print