លោក ហែម ដារិទ្ធចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា ទុរគតជនរស់នៅភូមិប៉ប្រកខាងត្បូង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ចាស់ជរា ទុរគតជន រស់នៅភូមិប៉ប្រកខាងត្បូងចំនួន១៣នាក់ ក្នុងនោះប្រមូលផ្តុំចែកនៅទីស្នាក់ការភូមិ១១នាក់ និងនាំយកទៅចែកជូនដល់ផ្ទះ២នាក់ ដែលជាចាស់ជរាគ្មានទីពឹងមានជំងឺដើរមិនរួច។

ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់លោកតាលោកយាយទាំងអស់ លោកប្រធានកិត្តិយសអនុសាខា បានលើកទឹកចិត្តដល់លោកតាលោកយាយកុំមានការអស់សង្ឃឹម ប្រការសំខាន់ សូមយកចិត្តទុកដាក់ពីសុខភាព រក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រម៉ា១ សារុង១) និងថវិកាមួយចំនួន។ ដោយឡែកចាស់ជរាគ្មានទីពឹង២នាក់ ដែលយកទៅជូនដល់ផ្ទះ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕ សុខ ខេមរា

12042623_508934245976051_9204232363632060612_n

12108095_508934305976045_8640430054665174599_n

12417772_508934339309375_6284801266958737864_n

12592643_508934382642704_6603675852683744212_n

12670339_508934435976032_8374116705165468500_n

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print