មន្ត្រីជំនាញការអន្តរជាតិរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូសដោយឥតគិតថ្លៃ  

ចែករំលែក៖

ភ្នំពេញ, សូមបញ្ជាក់ថា, យោងតាមផេកផ្លូវការ របស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា , លោក Sebastien Dubost ជនជាតិបារាំង ដែលជាមន្ត្រីជំនាញការអន្តរជាតិរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ដូសដោយឥតគិតថ្លៃ ដែលអាចឱ្យរូបលោកអាចចាក់វ៉ាក់សាំង ដូសទី៣ នៅប្រទេសកំណើតរបស់លោកដោយងាយស្រួល។

ការថ្លែងអណរអរគុណបានធ្វើឡើងតាមរយៈឧត្តមសេនីយ៍ទោ សុខប៉ាង មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស ដែលក្នុងនាមលោកជាជនបរទេសម្នាក់ បាននិងកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា ដែលលោកចាត់ទុកថានេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាមកដល់សុខភាព ប្រជាជន និងជនបរទេសទាំងអស់ ដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាប់ជូនថា លោក Sebastien Dubost បានទទួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង២ដូស ដោយក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានការពារ កងទ័ពជើងគោក។ លោក ក៏ទទួលបានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីប្រទេសកម្ពុជា ព្រមទាំងអាចបន្តចាក់វ៉ាក់សាំដូសទី៣នៅប្រទេសបារាំង ដែលជាប្រទេសកំណើតរបស់លោក ។

សូមរំលឹកជូនផងដែរថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា <<កម្ពុជាប្រទេសតូចតែចិត្តទូលាយ>> ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យដល់ គ្រប់ជនបរទេសនៅកម្ពុជា ទាំងអស់ នឹងត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដោយឥគិតថ្លៃ មិនត្រឹមតែប៉ុណ្ណោះចំពោះការព្យាបាលអ្នកជំងឺកូវីដ-១៩ក៏មិនត្រូវបានគិតប្រាក់ដូចគ្នាផងដែរ៕

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print