ល្ងាចនេះ ! សមត្ថកិច្ច និងក្រុមគ្រូពេទ្យបិទខ្ទប់ទីតាំងផ្សារ៧មករា ដើម្បីយកសំណាកប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ១៩បំប្លែងថ្មី ដែលតា(Delta) !

ចែករំលែក៖

 

ភ្នំពេញ, បើយោងតាមសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរខណ្ឌទួលគោកបានអោយដឹងមុននេះបន្តិចថា , ទីតាំងផ្សារ ៧មករា ( ទល់មុខផ្សារទួលគោក ) ដោយមាន អ្នកជម្ងឺបានទៅទិញម្ហូបនៅផ្សារនេះ ត្រូវសមត្ថកិច្ច និងក្រុមគ្រូពេទ្យបិទខ្ទប់ទីតាំងផ្សារ៧មករា ដើម្បីយកសំណាកប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ១៩បំប្លែងថ្មី ដែលតា(Delta) ! ។ 

សូមបញ្ជាក់ថា, ក្រុមគ្រូពេទ្យ បានទទួលដំណឹងថា មានអ្នកពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ១៩បំប្លែងថ្មី ដែលតា(Delta) ដែលស្ថិតនៅលើផ្លូវ២៩៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពេលនេះ សមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ។  កម្ពុជា​​!​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥៩៣នាក់ និង​​អ្នក​ជាសះស្បើយ​ ៧៤៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១២នាក់​។ បើយោងតាមការប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ 

សូមបញ្ជាក់ផងដែរថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៥,២៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣២,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។ 

ដោយឡែករដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះបានចេញ សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print