ភ្នំពេញ, បើយោងតាមសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរខណ្ឌទួលគោកបានអោយដឹងមុននេះបន្តិចថា , ទីតាំងផ្សារ ៧មករា ( ទល់មុខផ្សារទួលគោក ) ដោយមាន អ្នកជម្ងឺបានទៅទិញម្ហូបនៅផ្សារនេះ ត្រូវសមត្ថកិច្ច និងក្រុមគ្រូពេទ្យបិទខ្ទប់ទីតាំងផ្សារ៧មករា ដើម្បីយកសំណាកប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ១៩បំប្លែងថ្មី ដែលតា(Delta) ! ។
សូមបញ្ជាក់ថា, ក្រុមគ្រូពេទ្យ បានទទួលដំណឹងថា មានអ្នកពាក់ព័ន្ធវិជ្ជមានជំងឺកូវីដ១៩បំប្លែងថ្មី ដែលតា(Delta) ដែលស្ថិតនៅលើផ្លូវ២៩៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពេលនេះ សមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ។ កម្ពុជា! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៥៩៣នាក់ និងអ្នកជាសះស្បើយ ៧៤៨នាក់ ខណៈអ្នកជំងឺកូវីដស្លាប់ ១២នាក់។ បើយោងតាមការប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ផងដែរថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មាន ៨៥,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣២,២៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
ដោយឡែករដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះបានចេញ សេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍៕
ដោយ, សិលា