ផ្ទះ សាលារៀន មន្ទីរពេទ្យត្រូវរងការខូចខាតបន្ទាប់ពីមានភ្លៀងកក់ខែមួយមេលាយឡំខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបៃលិន៖ ផ្ទះប្រជាពលរដ្ឋដំបូលសាលារៀន និងមន្ទីរពេទ្យបានរងការខូចខាតប្រមាណជាង៣០ខ្នង បន្ទាប់ពីមានភ្លៀងកក់ខែមួយមេនៅរដូវប្រាំងលាយឡំដោយខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅភូមិអូរចាលិច-កើត សង្កាត់ទួលល្វា និងភូមិអូរតាពុកលើ-ក្រោម ស្ថិតក្នុងសង្កាត់-ក្រុង-ខេត្តបៃលិន។

អជ្ញាធរបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋមួយចំនួនបានបាក់រាបដល់ដី និងខ្លះទៀតប៉ើងដំបូលរបើកជញ្ជាំងហើយសាលារៀន មន្ទីរពេទ្យក៏របើកដំបូលក្បឿងខ្លះៗដែរ តែមិនបង្កឲ្យមានគ្រោះថ្នាក់បងប្អូនប្រជាពលរដ្ឋនោះទេ។

បុរសម្នាក់ឈ្នោះធិន ធា អាយុ៣៦ឆ្នាំ រស់នៅភូមិចំការកាហ្វេដែលផ្ទះរបស់គាត់រងនិងខ្យល់កន្ត្រាក់ដែលនោះបានឲ្យដឹងថា នៅមុនពេលមានខ្យល់កន្ត្រាក់ ផ្ទៃមេឃងងឹត ខ្មៅហើយក៏មានភ្លៀងរលឹមស្រិចៗ។ បន្ទាប់មកស្រាប់មានខ្យល់បក់បោកគួចយ៉ាងខ្លាំងធ្វើឲ្យរូបគាត់រត់ចេញពីផ្ទះទៅជ្រកផ្ទះអ្នកជិតខាងដែលសង់អំពីថ្ម។ ភ្លាមៗនោះខ្យល់កន្ត្រាក់ក៏បានគួចយកដំបូលផ្ទះរបស់គាត់បាក់ធ្លាក់រាបដល់ដីតែម្តង។

រីឯប្រជាពលរដ្ឋម្នាក់ទៀតក៏បានឲ្យដឹងស្រដៀងនិងបុរសខាងលើដែរថា នៅពេលដែលខ្យល់បក់បោកខ្លាំងគាត់បំរុងរត់ចេញពីផ្ទះតែពេលនោះមិនអាចរត់ចេញបានទេ ដោយសារខ្យល់គួចធ្វើឲ្យផ្ទះរបស់គាត់ហើបជើងតាងបណ្តាលឲ្យទ្វារផ្ទះគៀបវៀចដែលមិនអាចបើកបាន។ ពេលនោះគាត់ក៏ព្រឹងបើកនិងគាស់រហូតអាចរត់មកជ្រកនៅផ្ទះអ្នកជិតខាងបានហើយរយៈពេលប្រមាណជា១០នាទីស្រាប់តែផ្ទះរបស់គាត់ទាំងមូលបានដួលរលំបាក់រាបដល់ដីតែម្តង។

ករណីគ្រោះធម្មជាតិខាងលើនេះ អាជ្ញាធរនូវពុំទាន់ប្រមូលតួលេខ និងទិនន័យនៃការខូចខាតសរុបជាទឹកប្រាក់ប៉ុន្មាននោះទេ គ្រាដែលអាជ្ញាធរនិងកាកបាតក្រហមកម្ពុជាខេត្តបៃលិនបាននាំនូវសម្ភារទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ៕

photo_2016-03-26_15-50-18

photo_2016-03-26_15-50-16

photo_2016-03-26_15-50-11

photo_2016-03-26_15-50-05

photo_2016-03-26_15-50-01

photo_2016-03-26_15-50-13

photo_2016-03-26_15-50-14

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print