លោក ឃួង ស្រេង : ចាប់ពីថ្ងៃទី២០ ខែសីហារដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទបញ្ចប់បម្រាមគោចរពេលរាត្រី ប៉ុន្តែវិធានការរដ្ឋបាលផ្សេងៗទៀតនៅរក្សាដដែល, សូមបងប្អូនមេត្តាជ្រាប !

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា , រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទបញ្ចប់ទាំងស្រុងនូវបម្រាមគោចរពេលរាត្រី ដែលបានដាក់ដាក់ចេញឱ្យអនវុត្តនៅក្នុងរាជធានីភ្នំពេញ រយៈពេល២១ថ្ងៃកន្លងមក ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មីឈ្មោះ Delta។ និយាយរួមបិទបញ្ចប់បម្រាមគោចរពេលរាត្រីចាប់អនុវត្តពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១តទៅ។

លោកអភិបាលរាជធានីភ្នំពេញ បានរំឮកថា,
ការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សចាប់ពី១៥នាក់ឡើងទៅ ត្រូវអនុវត្តរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះមានដូចជារួមមាន៖
– សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ
– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
– រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
– អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ
– ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
– រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
លោក ឃួង ស្រេង បានអះអាងថា សម្រាប់រាជធានីភ្នំពេញ អាជ្ញាធរបិទបញ្ចប់តែបម្រាមគោចរមួយប៉ុណ្ណោះ ដោយឡែកវិធានការផ្សេងៗទៀត ដូចជាការផ្អាកនូវអាជីវកម្មដែលមានហានិភ័យខ្ពស់ ការហាមជួបជុំដែលមានមនុស្សច្រើនចាប់ពី១៥នាក់ឡើងទៅ នៅតែរក្សាដដែល។
វិធានការរដ្ឋបាល ដែលនៅបន្តក្នុងរាជធានីភ្នំពេញ នាពេលនេះមានដូចជា វិធានការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលចំងឺកូវីដ១៩ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញជាដើម។
សូមបញ្ជាក់ថា, បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍​ទី​១៩ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៣៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៣២នាក់ និងករណីស្លាប់​ ១៧នាក់​។​
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១​ មាន​ ៨៥,៧០%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៣៥,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print