ទីក្រុងរបស់ចិនអាចទប់ស្កាត់កូវីដ ១៩ យ៉ាងមានប្រសិទ្ធភាពដោយសារតែការធ្វើតេស្តទ្រង់ទ្រាយធំ

ចែករំលែក៖

នៅក្នុងទីក្រុងនានារបស់ចិន ដែលរកឃើញករណីឆ្លងកូវីដ ១៩ បានធ្វើតេស្តជាទ្រង់ទ្រាយធំ ដល់ទៅ១២លើក ដល់ពលរដ្ឋក្នុងរយៈពេល តែ៣សប្តាហ៍ប៉ុណ្ណោះទើបអាចទប់ស្កាត់ការឆ្លងរាលដាលវីរុសដែលតាបានយ៉ាងប្រសិទ្ធភាពបំផុត។

សារព័ត៌មាន SCMP បានផ្សាយថា ការធ្វើតេស្តជាទ្រង់ទ្រាយធំ គឺជាគ្រឹះជួយទប់ស្កាត់ ការឆ្លងបានយ៉ាងមានប្រសិទ្ធភាពបំផុត ។ ក្នុងពេលនេះ ចិនក៏បានទប់ស្កាត់ដោយជោគជ័យវីរុសកូវីដ១៩ បម្លែងថ្មីដែលតា នៅទីក្រុងណានជីង។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ ទីក្រុងណានជីង (Nanjing) ភាគខាងកើតប្រទេសចិន លែងមានតំបន់ដែលមានហានិភ័យកម្រិតមធ្យម និងខ្ពស់នៃការឆ្លងរាតត្បាតជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបម្លែងខ្លួនថ្មី Delta ទៀតហើយ ខណៈទីក្រុងនេះពីមុនធ្លាប់មានតំបន់ហានិភ័យកម្រិតមធ្យម និងខ្ពស់រហូតដល់ចំនួន ៣២ ឯណោះ។ អនុប្រធានគណៈកម្មការសុខភាពប្រចាំទីក្រុង Nanjing លោក Ding Xiaoping បាននិយាយថា ទីក្រុង Nanjing មិនបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗនោះទេ ខណៈករណីឆ្លងសរុបចំនួន ២៣៥ករណីរួចមក នៅក្នុងទីក្រុង គិតចាប់តាំងពីការឆ្លងរាតត្បាតនៃជំងឺនេះជាចង្កោម បានចាប់ផ្តើមលេចឡើងជាលើកដំបូង កាលពីថ្ងៃទី២០ ខែកក្កដាកន្លងមក។
លោក Ding Xiaoping បាននិយាយបន្ថែមថា ក្នុងចំណោមករណីឆ្លងសរុបខាងលើ មាន ៧៥នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ។ រីឯសេវាកម្មដឹកជញ្ជូនសាធារណៈនៅទីក្រុង Nanjing រួមទាំងខ្សែរថភ្លើងក្រោមដី នឹងបន្តដំណើរការជាធម្មតាបន្តិចម្តងៗ៕

ដោយ៖ធីរីណា

...


អ្នកបច្ចេកទេសមន្ទីរពិសោធន៍ពិនិត្យសំណាកសម្រាប់រកមេរោគកូវីដ -១៩ នៅរោងចក្រមួយក្នុងទីក្រុងយ៉ាងចូវខេត្តជាំងស៊ូប្រទេសចិន។ រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print