ពលករខ្មែរ៤នាក់ក្នុងចំណោម៨នាក់បានបាត់បង់ជីវិតដោយរថយន្តបើកក្នុងល្បឿនលឿនធ្លាក់ ចូលទឹកស្រះ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា មានរថយន្តដឹកពលករខ្មែរចំនួន៨នាក់បានជួបគ្រោះថ្នាក់ចរាចរណ៏រថយន្តធ្លាក់ចូលស្រះទឹកបណ្ដាលឲ្យពលករ៤នាក់ក្នុងនោះប្រុសម្នាក់ ស្រីម្នាក់ក្មេងអាយុ៣ខួបម្នាក់និងទារកម្នាក់ត្រូវបានស្លាប់ក្នុងរថយន្ត ចំណែក៤នាក់ទៀតរួចផុតជីវិត។
សមត្ថកិច្ខខាងលើបន្តថា រថយន្តដែលពលករជិះជួបគ្រោះថ្នាក់នោះបាន ធ្វើដំណើរចេញពីផ្សាររោងគ្លឿ ឆ្ពោះទៅស្រុកតាព្រះយ៉ា ខេត្តស្រះកែវ
កាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៩សីហា២០២១ ។សេចក្ដីរាយការណ៍ ថា ឧបត្តិហេតុនេះដោយសាររថយន្តធុនតូចធ្លាក់ក្នុងស្រះទឹក នៅបរិវេណស្រះទឹកស្អាត ក្បែរផ្លូវបំបែកជា៣ ភូមិណាង ង៉ាន ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ មានមនុស្សស្លាប់ជាប់ក្នុងរថយន្តមួយចំនួន ជំហ៊ានដំបូងគេសន្និដ្ឋានថា ជារថយន្តដឹកពលករខ្មែរ ទើបទាក់ទងទៅសមត្ថកិច្ចនគបាលស្រុកតាព្រះយ៉ា និងអាជ្ញាធរស្រុកតាព្រះយ៉ា បញ្ជារឲ្យជំនាញស៊ើបសួរស្រុកតាព្រះយ៉ា ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុណ៍ ដែលមានក្រុមមន្រ្តីមូលនិធិរួមកត្តញ្ញូតាព្រះយ៉ា អ្នកមុជទឹក និងក្រុមជួយសង្រ្គោះខាងទឹក ត្រៀមទូកចុះទៅរុករកនិងស្ទូចរថយន្តដែលធ្លាក់ចូលក្នុងទឹកស្រះ ឡើងមកខាងលើ ។ក្នុងហេតុការណ៍នោះមានអ្នកភូមិក្នុងមូលដ្ឋាន មកឈរមើលយ៉ាងច្រើនកុះករ។ រថយន្តជួបគ្រោះថ្នាក់ខាងលើ ជារថយន្តធុនតូចម៉ាកតូយ៉ូតា ព៌ណស មិនមានស្លាកលេខ ដែលប្រើក្នុងការដឹកជញ្ជូនពលករខ្មែរ មកពីតំបន់ផ្សាររោងគ្លឿ ស្រុកអារញ្ញ ចំនួន៨នាក់ សំដៅមកស្រុកតាព្រះយ៉ា បើកក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើរថយន្តរេចង្កូតធ្លាក់ចូលទៅក្នុងស្រះទឹកស្អាតដ៏ធំ អ្នកបើករថយន្តជាជនជាតិថៃ និងមានពលករខ្មែរចំនួន៤នាក់រត់ចេញមកបាន ដោយឡែកពលករខ្មែរ៤នាក់ទៀត ជាប់គាំនៅក្នុងរថយន្ត ក្នុងនោះមានប្រុសម្នាក់,ស្រីម្នាក់,ក្មេងអាយុ៣ខួបម្នាក់ និងទារកម្នាក់ ដែលគេទទួលការអះអាងថា ស្លាប់ទាំង៤នាក់ ទើប
សមត្ថកិច្ចថៃស្លៀកឈុតការពារ ចូលទៅត្រួតពិនិត្យអ្នកស្លាប់ក្នុងរថយន្ត និងនាំសាកសពបញ្ជូនទៅឲ្យជំនាញខាងកោសលវិច្ច័យស្រុកតាព្រះយ៉ា ព្រមទាំងសណ្ដោងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកតាព្រះយ៉ា ដើម្បីត្រួតពិនិត្យប្រភព និងបញ្ជីឈ្មោះអ្នកស្លាប់បន្តផងដែរ៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print