ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាកូនប្រុសម្នាក់ខណ:ដែលខឹងម្ដាយមិនព្រមទិញម៉ូតូនិងដណ្ដឹងប្រពន្ធអោយបានប្រើហឹង្សាដោយវាយបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។
ការឃាត់ខ្លួននេះបានធ្វើឡើង៨និង២០នាទីថ្ងៃទី១៩ខែសីហាឆ្នាំ២០២១ស្ថិតភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះគោយ សុីហា ហៅក្រៅប៉ោកភេទអាយុ ៣៣ ឆ្នាំជនជាតិខ្មែរមុខរបរកសិកមានម្ដាយឈ្មោះម៉មភេទអាយុ៦៥មុខរបរកសិករ រស់ក្នុងភូមិជីកដី ឃុំអណ្តូងត្របែកស្រុករមាសហែក ខេត្តស្វាយរៀង។
ប្រភពបន្តថាបន្ទាប់ពីទទួលបានព័ត៏មានមានករណី អំពើហឹង្សាក្នុងគ្រួសារមួយកើតឡើតនៅត្រង់ចំណុចផ្ទះ៤០០ខ្នងដំបូលខៀវ ស្ថិតភូមិជីកដីឃុំអណ្តូងត្របែកស្រុករមាសហែកខេត្តស្វាយរៀង បង្កឡើង
ជនសង្ស័យជាកូនប្រុស បានយកចបកាប់ទៅលើជណ្តើរផ្ទះបណ្តាលអោយមានការខូតខាតដោយសារ ខឹងម្តាយបង្កើតមិនទិញម៉ូតូនិង ដណ្តឹងប្រពន្ធអោយទើបកំលាំងសមត្ថកិច្ចបានមកអន្តរាគមន៏និងបានឃាត់ខ្លួនមកសាកសួរតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពប្រាប់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហឹង្សាដោយវាយបំផ្លាញទ្រព្យសម្បត្តិនៅផ្ទះរបស់ខ្លួនមែន
ទើបកសាងសំណំុរឿងមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន