អាជ្ញាធរខេត្តព្រះវិហារ សម្រេចបន្តបិទខ្ទប់ និងកំណត់តំបន់ក្រហមក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី(Delta)

ចែករំលែក៖

ខេត្តព្រះវិហារ: អាជ្ញាធរខេត្តព្រះវិហារ សម្រេចបន្តបិទខ្ទប់ និងកំណត់តំបន់ក្រហមក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី(Delta)។

ត្រូវបានបន្តបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេល ០២(ពីរ)សប្ដាហ៍ គិតចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩(Delta) នៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកំណត់ស្រុកជាំក្សាន្ត ជា “តំបន់ក្រហម”។ ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើជា“តំបន់ក្រហម” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្ដីសម្រេចនេះ។
ក្នុងអំឡុងពេលនៃការបន្តអនុវត្តបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកំណត់ជា “តំបន់ក្រហម” មានដូចខាងក្រោម៖

១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន ប៉ុន្តែការ ធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ឬការធ្វើដំណើរចេញចូល “តំបន់ក្រហម អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចខាងក្រោម៖
– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
– ការធ្វើដំណើរដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំងជិតបំផុតក្នុង តំបន់ក្រហម តាមការកំណត់ និងដោយ មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
– ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្ត វិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ហាបេសកកម្ម ការធ្វើដំណើរដែលទាក់ទងទៅនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ ! ដោយភ្ជាប់ជាមួយ

→ ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលរដ្ឋ និងឯកជនដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់ខ្លួន និងលិខិតបញ្ហាបេសកកម្ម
អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ។

សូមអាននូវខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារដូចខាងក្រោម៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print