សង្ស័យសតិមិនគ្រប់ បុរសម្នាក់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាចាស់តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារចាស់ តែមិនស្លាប់ ក៏ត្រូវអ្នកនេសាទជួយសង្គ្រោះដោយស្រង់ពីទឹក ហើយត្រូវបានគេសង្ស័យថា មានជំងឺសរសៃប្រសាទប្រចាំកាយផងដែរ ។
ករណីលោតទឹកសម្លាប់ខ្លួននេះ បានកើតឡើងនៅវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៦ ត្រង់ចំណុចក្នុងទឹកទន្លេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះភូមិ ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាកសិករ មានប្រពន្ធ ឈ្មោះស៉ីណា និងមានកូនស្រីម្នាក់អាយុ៤ឆ្នាំ ព្រមទាំងមានស្រុកកំណើត នៅឃុំពពេល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមប្រភពព័ត៍មានពីមន្ត្រីនគរបាលប្រចាំស្ពាន បានឲ្យដឹងថា នៅមុនកើតហេតុ គឺជនរងគ្រោះទើបតែជិះរថយន្ដមកពីខេត្តត្បូងឃ្មុំមករាជធានីភ្នំពេញ ក្នុងតម្លៃ១៥០០០៛ទាំងខ្លួនពុំមានថវិការមួយរៀលព្រោះជិះរថយន្ដអស់ថវិការហើយនៅសល់តែទូរស័ព្ទអិនចុចពិល១គ្រឿងប៉ុណ្ណោះក្នុងគោលបំណងមកបើកថ្នាំជំងឺសរសៃប្រសាធនៅមន្ទីរពេទ្យរ៉ូស្សីប៉ុន្តែបើកថ្នាំមិនបានក៍សម្រេចចិត្តហៅម៉ូតូឌុបជិះពីរពេទ្យរ៉ូស្សីមកស្ពានជ្រោយចង្វារដោយជនរងគ្រោះគ្មានថវិការឲ្យថ្លៃម៉ូតូឌុបក៍ប្រគល់ទូរស័ព្ទអិនចុចពិល១គ្រឿងឲ្យទៅម៉ូតូឌុបដើម្បីកាត់លុយថ្លៃជិះម៉ូតូផងដែរ ។
បន្ទាប់មកគេឃើញជនរងគ្រោះបានដើរមកដល់ចំណុចលើស្ពានជ្រោយចង្វារចាស់ រួចធ្វើសកម្មភាពឡើងលើបង្កាន់ដៃស្ពាន លោតសម្លាប់ខ្លួនតែម្ដង តែសំណាងមិនស្លាប់ ដោយសារតែ បានទូកអ្នកនេសាទត្រីនៅក្បែរនោះជួយសង្គ្រោះភ្លាមៗតែម្តង ។
ក្រោយធ្វើការសង្គ្រោះរួចហើយនោះ សមត្ថកិច្ចបានសាកសួរជនរងគ្រោះ ទើបដឹងថាជនរងគ្រោះមានជំងឺប្រសៃប្រសាទ ហើយបានធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅផ្ទះវិញ ។ស ដារ៉ា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print