កប៉ាល់នេសាទចិនប្រមាណ១០០ គ្រឿងបានចូលក្នុងដែនសមុទ្រប្រទេស ម៉ាឡេស៊ីកាលពីថ្ងៃទី២៥ ខែមីនា ស្ថិត នៅប្រជុំកោះRatinggi Ali ក្នុងដែន អធិបតេយ្យភាពរបស់ម៉ាឡេស៊ី

ចែករំលែក៖

សារព័ត៌មានBernamaកាលពីថ្ងៃទី ២៥ ខែមីនា បានដកស្រង់សម្ដីរដ្ឋមន្ដ្រី ក្រសួងសន្ដិសុខជាតិម៉ាឡេស៊ីលោក Datuk Seri Shahidan Kassim បញ្ជាក់ ថា រដ្ឋាភិបាលបានចេញបញ្ជាឱ្យក្រសួង អនុវត្ដច្បាប់ដែនសមុទ្រម៉ាឡេស៊ីត្រូវ តែតាមដានរាល់សកម្មភាពឈ្លានពាន ទឹកដីរបស់ចិនតាមរយៈកប៉ាល់នេសាទ នោះ ។
លោករដ្ឋមន្ដ្រី Shahidan Kassim បានឱ្យដឹងថា “យើងបានបញ្ជូននាវា យាមល្បាត៣គ្រឿងទៅកាន់តំបន់នោះ។ ចំណែកកម្លាំងទាហានជើងទឹកក៏បាន បញ្ចូននាវារបស់ខ្លួនទៅកាន់ប្រជុំកោះ ដើម្បីបណ្ដេញកប៉ាល់នេសាទរបស់ចិន ចេញ” ។
លោក Shahidan Kassim បញ្ជាក់ថា ម៉ាឡេស៊ីនឹងមានសកម្មភាពទៅតាមផ្លូវ ច្បាប់ប្រសិនបើក្រុមនេសាទចិនបានចូល ឈ្លានពានដែនសមុទ្ររបស់ម៉ាឡេស៊ី នោះ។ ប្រជុំកោះ Ratinggi Ali មាន ឈ្មោះអង់គ្លេសថា Luconia មានចម្ងាយ ពីដីគោកប្រទេសម៉ាឡេស៊ីតែ១៤០គីឡូ ម៉ែត្រប៉ុណ្ណោះ ហើយឆ្ងាយពីដីគោក ប្រទេសចិនដល់ទៅ២.០០០គីឡូម៉ែត្រ ។
តាំងពីដើមកចិនបានប្រើប្រាស់យុទ្ធសាស្ដ្រកប៉ាល់នេសាទដើម្បីកំណត់ព្រំ ដែនសមុទ្ររបស់ខ្លួននៅទីណាគឺមាន កប៉ាល់នេសាទចិនទៅទីនោះដែកលជា ដែនសមុទ្ររបស់ចិន។ មិនត្រឹមតែប៉ុណ្ណោះ កម្លាំងទាហានជើងទឹកចិនបានតាមការពារកប៉ាល់នេសាទរបស់ខ្លួនទៀតផង ដូច ជាករណីឥណ្ឌូនេស៊ីចាប់កប៉ាល់នេសាទចិន ភ្លាមកម្លាំងទាហានជើងទឹកដែលមាន នាវាចម្បាំងធំៗមករារាំងរំដោះភ្លាមៗ។សកម្មភាពរបស់ចិនបែបនេះបានបង្ហាញ ពីការគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងដោយបើកចំហ។ ទាំងនោះគឺជាការ ជំរុញឱ្យមានសង្គ្រាមនៅដែនសមុទ្រចិនភាគខាងត្បូងក្នុងការកំណត់ទីតាំងគ្រប់ គ្រងរបស់ចិនដោយស្របច្បាប់ ។
ពិភពលោកបានចាប់អារម្មណ៍យ៉ាង ខ្លាំងដល់សកម្មភាពប្រែប្រួលនៅដែន សមុទ្រចិនភាគខាងត្បូងតាមរយៈកិច្ច ប្រជុំសភាទីក្រុងប៉េកាំងដែលក្នុងនោះមាន និយាយពីគោលនយោបាយ និងសកម្ម ភាពរបស់ទីក្រុងប៉េកាំងនៅលើដែន សមុទ្រចិនភាគខាងត្បូងគឺជាបញ្ហាដែលចាប់អារម្មណ៍បំផុត។ មានការស្រាវជ្រាវ មួយបានបង្ហាញឱ្យឃើញថាមន្ដ្រីជាន់ខ្ពស់ ចិនទាំងអស់មានបំណងចង់គ្រប់គ្រងដែន សមុទ្រចិនភាគខាងត្បូងទាំងមូល ។
ក្នុងពេលដែលនាយករដ្ឋមន្ដ្រីចិន លី ខឺជាំង បញ្ជាក់នៅក្នុងរបាយការណ៍ទៅ កាន់សភាចិនថា“ចិនបានត្រៀមលក្ខណៈនៅគ្រប់សមរភូមិគ្រប់យុទ្ធសាស្ដ្រធានាក្នុងការធ្វើសង្គ្រាមដោយជោគជ័យការ ពារព្រំដែន គ្រប់គ្រងដែនសមុទ្រ និង ដែនអាកាស”។ ទន្ទឹមនឹងនោះរដ្ឋាភិ បាលនឹងផ្ដល់ជំនួយដល់ខេត្ដហៃណាន ដើម្បីខួងយកប្រេងធនធានធម្មជាតិ នៅសមុទ្រចិនភាគខាងត្បូង ។ ចិននឹង ដាក់ឈ្មោះឱ្យកោះនៅសមុទ្រចិនភាគ ខាងត្បូង និងគ្រប់គ្រងកោះនោះឱ្យបាន ឆាប់បំផុតដែលអាចធ្វើទៅបាន ។ ជីដូន ជីតាចិនបានធ្វើរឿងដ៏ល្អនៅដែនសមុទ្រចិនភាគខាងត្បូងជាច្រើនជំនាន់ ដូច្នេះ ការដែលទីក្រុងប៉េកាំងគ្រប់គ្រងដែន សមុទ្រនោះជារឿងសមហេតុសមផល ហើយ ។
សារព័ត៌មាន South China Morning Post បានផ្សាយថា ជាមួយគ្នានេះមន្ដ្រី រដ្ឋាភិបាលចិនបានប្រកាសនៅក្នុងកិច្ច ប្រជុំសភាថា ជាមួយនឹងស្ថានភាព បច្ចុប្បន្ននៅដែនសមុទ្រចិនភាគខាងត្បូង អ្នកនេសាទទាំងអស់ក៏មានកាតព្វកិច្ចជួយ ការពារដែនសមុទ្ររបស់ចិនដែរ ក្រោម ការជួយការពារពីកម្លាំងទាហានជើងទឹក។ អ្នកនេសាទទាំងអស់ត្រូវទៅនេសាទធម្មតា នៅដែនសមុទ្រចិនភាគខាងត្បូង ។
អភិបាលខេត្ដហៃណានបានបញ្ជាក់ ថា នៅក្នុងខេត្ដមានអ្នកនេសាទប្រមាណ ជាង១០០ពាន់នាក់ជាកម្លាំងដ៏ល្អដណ្ដើមសិទ្ធិគ្រប់គ្រងនៅដែនសមុទ្រ ។ អ្នក នេសាទទាំងនោះត្រូវបានរដ្ឋាភិបាលផ្ដល់ជំនួយថវិកាក្នុងការបោះទូកនេសាទធំៗ ផ្ដល់ជំនួយថាមពល និងទទួលបានការ ការពារពីទាហានជើងទឹកទៀតផង។ កប៉ាល់នេសាទចិនមួយចំនួនមានទំហំធំជាងនាវាចម្បាំងរបស់ប្រទេសនៅក្នុង តំបន់សមុទ្រដែលមានវិវាទជាមួយចិន ទៀតផង ។
ទាំងនោះមិនមែនជារឿងចម្លែកនោះឡើយកាលពីឆ្នាំ២០១៤សារព័ត៌មាន រ៉យទ័របានផ្សាយថា ទូក កប៉ាល់នេសាទ របស់ចិនមានរហូតដល់ជាង៥០ពាន់ គ្រឿងនោះគឺជាអាវុធដ៏មុតស្រួចរបស់ រដ្ឋាភិបាលចិនក្នុងការពង្រឹកទីតាំងគ្រប់ គ្រងនៅដែនសមុទ្រចិនភាគខាងត្បូង។ នាវានេសាទជាច្រើនត្រូវបានបំពាក់នូវ ប្រព័ន្ធទំនើបៗភ្ជាប់ប្រព័ន្ធរ៉ាដានិងប្រព័ន្ធទំនាក់ទំនងដោយផ្ទាល់ជាមួយកម្លាំង ទាហានជើងទឹក។ កប៉ាល់នេសាទទាំងនោះ មានតួនាទីធ្វើចារកម្ម និងអាជីវកម្មផង ដែរ។ ប្រេងសាំងដែលកប៉ាល់នេសាទ ប្រើប្រាស់រដ្ឋាភិបាលជាអ្នករ៉ាប់រងទាំង អស់ ។
នៅពេលដែលអ្នកនេសាទចេញទៅ ដែនសមុទ្រមិនខុសអ្វីពីកម្លាំងទាហានដ៏ច្រើនទៅការពារដែនសមុទ្រជួយឱ្យចិន មានប្រៀបក្នុងសង្គ្រាមគ្រប់គ្រងដែន សមុទ្រការពារផលប្រយោនជ៍របស់ចិន នោះទេ ។ កប៉ាល់នេសាទអាចទៅកាន់ ដែនសមុទ្រអន្ដរជាតិមិនខុសច្បាប់ស្ដីពី ដែនសមុទ្រនោះឡើយ ។
សាស្ដ្រាចារ្យជីវវិទ្យាសមុទ្រនៅ សាកលវិទ្យាល័យ Jame Cook ប្រទេស អូស្ដ្រាលីលោក Terry Hughes បានឱ្យ ដឹងថា ក្រុមនេសាទរបស់ចិនបានបំផ្លាញ ធនធានធម្មជាតិជាច្រើននៅដែនសមុទ្រ។
សកម្មភាពរបស់ចិនមិនអាចធ្វើឱ្យអាមេរិកនៅស្ងៀមបានទេ ដោយសហ អាមេរិកក៏ទទួលបានផលប្រយោជន៍នៅទីនេះជាច្រើនផងដែរ ។ វត្ដមាននាវា ចម្បាំងអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូងមិនមែនជាលើកទី១និងប្រហែល មិនមែនជាលើកចុងក្រោយទេ ។ ជាក់ ស្ដែងក្នុងខែតុលា ឆ្នាំ២០១៥ កន្លងទៅ អាមេរិកបានបញ្ជូននាវាចម្បាំងមួយ គ្រឿងរបស់ខ្លួនទៅក្បែរទីប្រជុំកោះសិប្បនិមិត្ដដែលចិនកំពុងបន្ដសាងសង់មិន ឆ្ងាយប៉ុន្មានពីទីប្រជុំកោះស្ប្រ៉ាតលី (Spratleys) ប៉ែកខាងត្បូង ។
គួរបញ្ជាក់ទៀតថា ក្រៅពីទីប្រជុំ កោះប៉ារ៉ាសែល (Paracels) នៅមាន ទីប្រជុំកោះស្ប្រ៉ាតលី (Spratleys) មួយ ទៀតដែលជាតំបន់យុទ្ធសាស្ដ្រក្នុងសមុទ្រចិនខាងត្បូងដែលចិនកំពុងមានជម្លោះ ដណ្ដើមគ្នាយ៉ាងតានតឹងជាមួយនឹង ប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់ ។ ក្រៅពីបញ្ជូន នាវាចម្បាំងអាមេរិកក៏បានបញ្ជូនយន្ដ ហោះចម្បាំងរបស់ខ្លួនឱ្យទៅហោះឈ្លបយកការណ៍នៅតំបន់នោះអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ហេតុផល ដែលអាមេរិកបានលើកយកទៅសំអាងគឺច្បាប់អន្ដរជាតិស្ដីពីការធ្វើចរាចរណ៍ ផ្លូវសមុទ្រនៅក្នុងតំបន់មួយដែលទីក្រុង វ៉ាស៊ីតោនយល់ថា មិនមែនជាកម្មសិទ្ធិ ផ្ដាច់មុខរបស់ប្រទេសណាមួយទេ។ អាមេរិកធ្លាប់បានបញ្ជាក់ប្រាប់ចិនជា ច្រើនដងថា ដោយផ្អែកតាមច្បាប់អន្ដរ ជាតិអាមេរិកនឹងបន្ដបេសកកម្មជាបន្ដ ទៀតនៅក្នុងសមុទ្រចិនខាងត្បូង ។
អាចមានហេតុផលច្រើនដែលបញ្ជាក់ ពីការលូកដៃកាន់តែជ្រៅរបស់អាមេរិកនៅក្នុងជម្លោះមួយដែលគ្មានជាប់ពាក់ ព័ន្ធនឹងអាមេរិក។តែហេតុផលសំខាន់ ជាងគេមានតែ២គត់ ទី១-អាមេរិកមិន ចង់ទុកបណ្ដោយឱ្យចិនបន្ដពង្រីកឥទ្ធិពលសេដ្ឋកិច្ចនិងយោធាតែម្នាក់ឯងនៅក្នុង តំបន់នេះទេ និងទី២-អាមេរិកក៏ដូចជា ប្រទេសពាក់ព័ន្ធក្នុងជម្លោះតទល់នឹងចិនផ្ទាល់បារម្ភខ្លាចចិនក្រសោបកាន់កាប់ តំបន់នៅសមុទ្រចិនខាងត្បូងទាំងមូល ដែលជាតំបន់យុទ្ធសាស្ដ្រនៃពាណិជ្ជកម្មផ្លូវសមុទ្រអន្ដរជាតិ និងជាតំបន់ដែល សម្បូរដោយធនធានធម្មជាតិនៅលើ និងក្រោមបាតសមុទ្រ ៕ ម៉ែវ សាធី

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print