​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​ពលករ​រាប់​លាន​នាក់​បាត់បង់​ការងារ​ធ្វើ​

ចែករំលែក៖

ses (1)

រយៈពេល​ចុង​ក្រោយ​នេះ​សេដ្ឋកិច្ច​ចិន​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ក៏​ដូច​ជា​នៅ​ឧបទ្វីប​កូរ៉េ​។​ រដ្ឋាភិបាល​ ចិន​ត្រូវ​បញ្ឈប់​ការងារ​ពលករ​ជា​ច្រើន​ នាក់​នៅ​ក្នុង​ក្រុមហ៊ុន​រដ្ឋ​ក៏​ដូច​ជា​ឯកជន​ ដើម្បី​ទប់ស្កាត់​ការ​ចំណាយ​ហួសប្រមាណ​ នៅ​ពេល​ដែល​ចិន​មិន​មាន​កំណើនសេដ្ឋកិច្ច​ទាល់តែ​សោះ​នា​ពេល​កន្លង​មក​គឺ​ កំណើនសេដ្ឋកិច្ច​ស្មើ​សូន្យ​ ។​

​កំណើនសេដ្ឋកិច្ច​ប្រទេស​ដែល​មាន​ សេដ្ឋកិច្ច​លំដាប់​ទី​២​លើ​ពិភពលោក​មាន​ ត្រឹមតែ​៦,៩​ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​២០១៥​គឺជា​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​ មាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​ធ្វើ​ឱ្យ​ រដ្ឋាភិបាល​ចិន​សម្រេច​រំសាយ​ពលករ​ ប្រមាណ​១,៨​លាន​នាក់​នៅ​ក្នុង​វិស័យ​ធ្យូង​ ថ្ម​និង​ដែកថែប​។​ ក្រៅពី​នេះ​នៅ​មានកម្ម​ ករ​ពលករ​ជា​ច្រើន​ទៀត​ត្រូវ​រំសាយ​ក្នុង​ វិស័យ​ផ្សេងៗ​គ្នា​ ។​

​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ចិន​ប្រកាស​ ពី​តួលេខ​រំសាយ​ពលករ​ដើម្បី​ទប់ស្កាត់​ វិបត្ដិ​និង​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​ងើបឡើង​ វិញ​ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ចំណាយ​ របស់​រដ្ឋ​។​ តាម​ប្រសាសន៍​របស់​រដ្ឋមន្ដ្រី​ ធនធានធម្មជាតិ​និង​បរិស្ថាន​លោក​ Yin​ Weimin​ បានឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​៣​ ទៅ​៥​ឆ្នាំ​ខាង​មុខ​ប្រទេស​ដែល​ផលិត​ដែកថែប​និង​ធ្យូងថ្ម​ធំ​បំផុត​នៅ​លើ​ពិភពលោក​ នឹង​ត្រូវ​កាត់​បន្ថយ​ផលិតផល​ប្រមាណ​ ៥០០​លាន​តោន​ធ្យូងថ្ម​និង​កាត់​បន្ថយ​ គម្រោង​ជា​ច្រើន​ទៀត​ដើម្បី​ទប់ស្កាត់​ការ​ ចំណាយ​និង​កាត់​បន្ថយ​ការ​សល់​ផលិត​ ផល​ច្រើន​លើសលប់​ ។​

​កាលពី​ចុងឆ្នាំ​២០១៥​រដ្ឋាភិបាល​ទីក្រុង​ ប៉េ​កាំ​ង​បាន​ប្រកាស​ថា​ នឹង​ផ្ដល់​លិខិត​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធ្យូងថ្ម​ថ្មី​ទៀត​បន្ដ​ ការងារ​រហូត​ដល់​ទៅ​៣​ឆ្នាំ​ខាង​មុខ​ទៀត​ជា​ ការ​ជួយ​កាត់​បន្ថយ​ពលករ​សល់​ច្រើន​ ។​ ទន្ទឹម​នឹង​នោះ​រដ្ឋាភិបាល​ក៏​នឹង​បិទ​អណ្ដូងរ៉ែ​ធ្យូងថ្ម​ប្រមាណ​១.០០០​កន្លែង​នៅ​ក្នុង​ឆ្នាំ​២០១៦​ស្មើនឹង​ទិន្នផល​ធ្យូងថ្ម​ប្រមាណ​៦០​លាន​តោន​។​ ក្រៅពី​នេះ​រដ្ឋាភិបាល​ មាន​គម្រោង​បង្កើន​អាយុ​ចូល​និវត្ដន៍​នៅ​ក្នុង​ឆ្នាំ​២០១៦​ដោយសារ​តែ​រង​សំពាធ​ យ៉ាង​ខ្លាំង​ពី​ចំនួន​ពលរដ្ឋ​ដែល​មាន​អាយុ​ វែង​ ។​

​បើ​ទោះបី​រដ្ឋាភិបាល​ចិន​បាន​សន្យា​ថា​ នឹង​ចំណាយ​ប្រាក់​១៥,៣​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​២​ឆ្នាំ​ដើម្បី​សង​សំណង​ដល់​ពលករ​ដែល​បាត់បង់​ការងារ​ធ្វើ​ ។​ រ​ដ្ឋា​ ភិ​បាល​ចិន​បាន​ប្រកាស​ថា​ ការ​រំសាយ​ នោះ​គ្រាន់តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ហើយ​ នឹង​ត្រូវ​ជ្រើសរើស​ឱ្យ​ចូល​មក​ធ្វើការ​វិញ​ចំនួន​១,៨​លាន​នាក់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

​ក្រុម​អ្នកវិភាគ​បញ្ជាក់​ថា​ តើរ​ដ្ឋា​ ភិ​បាល​ចិន​នឹង​រក្សា​ការ​សន្យា​បាន​រហូត​ដល់​ពេល​ណា​?​ តាម​អ្នកវិភាគ​ Jenny​ huang​ មក​ពី​បណ្ដាញ​ព័ត៌មាន​ Fitch​ Ratings​ បញ្ជាក់​ថា​ គាន់​តែ​នៅ​ក្នុង​ក្រុម​ ហ៊ុន​ Longmay​ របស់​រដ្ឋ​ត្រូវ​ចំណា​ យ​រហូត​ដល់​១,៥​លាន​ដុល្លារ​សម្រាប់​ បើក​ប្រាក់ខែ​ដល់​ពលករ​គឺជា​អ​ម្រែ​ក​ដ៏​ធ្ងន់​ របស់​រដ្ឋ​ ។​

​នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ស​ បា្ដ​ហ៍​កន្លង​ទៅ​នាយក​រដ្ឋមន្ដ្រី​ចិន​លោក​លី​ ឃើ​ជាំ​ង​ បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​ នឹង​ត្រូវ​ចំណាយ​ប្រាក់​១៥​ពាន់​លាន​ដុល្លារ​ ក្នុង​ការ​ជួយ​ដល់​ពលករ​ដែល​បាន​រំសាយ​ដើម្បី​ស្វែងរក​ការងារ​ថ្មី​ ។​

...

​ការណ៍​ដែល​ចិន​រំសាយ​ពលករ​ច្រើន​ បែប​នេះ​ដោយសារ​តែ​កំណើនសេដ្ឋកិច្ច​ របស់​ចិន​ធ្លាក់​ចុះ​។​ ចំណុច​ទាំងនោះ​បាន​ ធ្វើ​ឱ្យ​ពលរដ្ឋ​នឹកឃើញ​ដល់​ការ​រំសាយ​ ពលករ​ប្រមាណ​៣០​លាន​នាក់​ក្នុង​ក្រុមហ៊ុន​រដ្ឋ​នា​អំឡុង​ឆ្នាំ​១៩៩០​និង​ដើមឆ្នាំ​ ២០០០​។​ នៅ​ពេល​នេះ​សេដ្ឋកិច្ច​ចិន​មាន​ កំណើន​យឺតយ៉ាវ​ធ្វើ​ឱ្យ​ពលរដ្ឋ​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​ត្រូវ​រំសាយ​ពលករ​ជា​បន្ដ​ទៀត​នៅ​ពេល​ខាង​មុខ​ ៕​ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print