ខេត្ដត្បូងឃ្មុំ ៖ មេឃុំត្រញំងថ្លុង ត្រូវ បានគេរាយការណ៍មកថា បានពាក់ព័ន្ធ ទៅនឹងបទល្មើសព្រៃឈើ ខណៈគាត់បាន រក្សាទុកឈើគ្រញូងជិត១០តោន ហើយ ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្ដត្បូងឃ្មុំបញ្ជាឱ្យសមត្ថ កិច្ចចុះបង្ក្រាបឆែកឆេរ កាលពីព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០១៦ ។
លោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា “ពិតជាមានករណី ចុះបង្ក្រាបការលាក់ទុកឈើគ្រញូងនៅ ត្រញំងថ្លុងនោះមែន ប៉ុន្ដែតួលេខវត្ថុយតាង ចាប់យកមិនទាន់កំណត់បាននៅឡើយ ទេ ព្រោះកំពុងឱ្យខាងជំនាញរដ្ឋបាលព្រៃ ឈើធ្វើកិច្ចការនេះ និងវាស់វែង” ។
ទីតាំងស្ដុកឈើគ្រញូង ដែលសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកពញាក្រែកសហ ការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ដ ជំនាញរដ្ឋបាលព្រៃឈើគឺឋិតនៅភូមិ-ឃុំ ត្រញំងថ្លុង ស្រុកពញាក្រែក និងជាឈើ របស់លោកមេឃុំត្រញំងថ្លុងនេះតែម្ដង ។
សមត្ថកិច្ចអះអាងថា លោកមេឃុំ មិនបានសហការជាមួយសមត្ថកិច្ចដោយ ស្ម័គ្រចិត្ដនោះទេ គាត់ថែមទាំងចោទ ប្រកាន់មកលើសមត្ថកិច្ច និងតុលាការ ថា មកប្លន់ទ្រព្យសម្បត្ដិរបស់គាត់ថែម ទៀត ។
មជ្ឈដ្ឋានទូទៅដែលបានឃើញហេតុ ការណ៍នេះ សម្ដែងនូវការហួសចិត្ដក្នុង នោះគាំទ្រចំពោះចំណាត់ការពីស្ថាប័ន អយ្យការ និងសមត្ថកិច្ចស៊ើបអង្កេតស្រាវ ជ្រាវឈានដល់រកឃើញទីតាំងរក្សាទុក ឈើគ្រញូងខុសច្បាប់ ។ ទន្ទឹមនឹងនេះគេ ឆ្ងល់ថា ហេតុអ្វីក៏លោកមេឃុំត្រញំងថ្លុង ថ្លើមធំដល់ម្លឹង ព្រោះបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ត្រូវតែបង្ក្រាបទប់ស្កាត់ចំពោះបទល្មើស ព្រៃឈើ ក៏ដូចជាអ្នករក្សាទុកបទល្មើស នេះ ។ ជាពិសេសគណៈកម្មការជាតិបង្ក្រាប បទល្មើសព្រៃឈើកំពុងធ្វើកិច្ចការនេះ យ៉ាងក្ដៅគគុក បែរជាលោកមេឃុំហ៊ាន គឃ្លើនបំពានច្បាប់ ក្នុងនាមខ្លួនជាអាជ្ញា ធរ ជាមន្ដ្រីរដ្ឋបាលសាធារណៈ សុទ្ធតែ ដឹងអំពីច្បាប់ និងបទល្មើស ។
បើទោះជាមានការលើកឡើងថា លោក មេឃុំត្រញំងថ្លុងរក្សាទុកឈើដ៏សន្ធឹកសន្ធាប់ ជិត១០តោន និងប្រឈមការផ្ដន្ទាទោស ទៅតាមច្បាប់ បែរជាលេចឮថារឿងរក្សា ទុកឈើល្មើសច្បាប់នេះ ទម្លាក់ទៅលើកូន របស់គាត់ដើម្បីបញ្ចៀសការទទួលខុស ត្រូវតាមផ្លូវច្បាប់ និងរងនូវការរិះគន់ ថា អាជ្ញាធរ ហេតុអ្វីក៏រកស៊ីបទល្មើស?
ខេត្ដត្បូងឃ្មុំ មួយរយៈចុងក្រោយនេះ បានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ខ្លាំងក្លាជាងគេ ក្នុងរូបភាពភូមិសាស្ដ្រ ឆ្លងកាត់ឈើទៅប្រទេសវៀតណាម និង ទីតាំងស្ដុកឈើដែលមានជាច្រើនកន្លែង ហេតុសមត្ថកិច្ចបង្ក្រាបរកឃើញឈើ ប្រណីតមានទ្រង់ទ្រាយធំជាងគេ ។
លោក ប្រាជ្ញ ចន្ទ អភិបាលនៃគណៈ អភិបាលខេត្ដត្បូងឃ្មុំអាចទទួលខុសត្រូវ ចំពោះបទល្មើសដែលកើតមានក្នុងដែន សមត្ថកិច្ចគ្រប់គ្រង ពិសេសបទល្មើស ព្រៃឈើនរណាក៏ដឹងថា អាជ្ញាធរខេត្ដត្បូង ឃ្មុំប្រកបដោយភាពធូររលុង សង្ស័យថា មានការពាក់ព័ន្ធនឹងប្រយោជន៍ក៏អាច ថាបាន?
ដោយឡែក លោក ងី វីរៈ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្ដត្បូងឃ្មុំ គឺជាមុខ សញ្ញាជាប់ពិរុទ្ធភាពដ៏ធ្ងន់ធ្ងរ ក្នុងបទ ល្មើសព្រៃឈើ និងការដឹកជញ្ជូនឈើឆ្លង កាត់ខេត្ដត្បូងឃ្មុំទៅប្រទេសវៀតណាម ក៏ដូចការស្ដុកឈើ ព្រោះបុគ្គល ងី វីរៈ ពោលពេញដោយការងប់ងុលយក ប្រយោជន៍ពីបទល្មើសនេះក្នុងលក្ខណៈ ចំហរ តាមរយៈការឃុបឃិតជាមួយឈ្មួញ ទាំងតូចធំផងដែរ ៕ សុខខេមរា