ភ្នំពេញ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ៤៧ នាក់ ដើម្បីបំពេញក្របខណ្ឌឲ្យកងឯកភាពដូចខាងក្រោម
១-មូលដ្ឋានកងរាជអាវុធហត្ថក្រុងបូកគោ ចំណុះកងរាជអាវុធហត្ថខេត្តកំពត ចំនួន ៣១នាក់
២-ផ្នែកសឹករងបូកគោ ចំណុះតំបន់ប្រតិបត្តិការសឹករងកំពត ចំនួន ១៦នាក់។
រាជរដ្ឋាភិបាលសម្រេច ស្តីពី ការជ្រើសរើសពលទាហាន ។
ប្រការ១…អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហាន ចំនួន ៤៧ (សែសិបប្រាំពីរនាក់ សម្រាប់បំពេញក្របខ័ណ្ឌឲ្យកងឯកភាពដូចខាងក្រោម ៖
១-មូលដ្ឋានកងរាជអាវុធហត្ថក្រុងបូកតោ ចំណុះកងរាជអាវុធហត្តខេត្តកំពត ចំនួន ៣១ នាក់
២-ផ្នែកសឹករងបូកគោ ចំណុះតំបន់ប្របត្តិការសឹករងកំពត ចំនួន ១៦នាក់
ប្រការ២… រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេនាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
ដោយ, សិលា